ស្រ្តីម្នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំព្រឹកនេះ ពាក់ព័ន្ធនឹងការប្រើប្រាស់ និងរក្សាទុកថ្នាំញៀន

(ខេត្តកំពង់ធំ) ៖ កំម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាវុធហត្ថស្រុកឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ និងរក្សាទុកថ្នាំញៀន ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមតុលាខេត្តកំពង់ធំ ។
ការឃាត់ខ្លួនស្រ្តីរូបនេះ ធ្វើឡើងនៅក្នុងផ្ទះរបស់ស្រ្តីសង្ស័យ តាមបណ្ដោយផ្លូវជាតិលេខ៦ ចំនុចទួលគ្រើល ស្ថិតនៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ វេលារសៀលម៉ោងជាង១១ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ។
ស្រ្តីដែលត្រូវបានឃាត់ខ្លួសង្ស័យពាក់ព័ន្ធនឹងថ្នាំញៀនមានឈ្មោះ ខុល ថាន អាយុ៣៥ឆ្នាំ រស់នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ លុយដុល្លារចំនួនជាងមួយពាន់ លុយរៀលចំនួនជាងពីរម៉ីនរៀល និងទូរស័ព្ទម៉ាកទំនើបចំនួន២គ្រឿង ។
ស្រ្តីដែលជាជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅរាជអាវុធហត្ថខេត្តដើម្បីកសាងសំនុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ តាមនីតិវិធីច្បាប់ ៕

 

photo_2017-03-17_07-06-13 photo_2017-03-17_07-06-18 photo_2017-03-17_07-06-23 photo_2017-03-17_07-06-26 photo_2017-03-17_07-06-30 photo_2017-03-17_07-06-35 photo_2017-03-17_07-06-39

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង