បើករថយន្តឡើងផ្លូវធំមិនប្រយ័ត្នអ្នកជិះម៉ូតូបុកបណ្តាលរបួសធ្ងន់ ពីរនាក់

បន្ទាយមានជ័យ ៖ បើករថយន្តឡើងផ្លូវធំមិនប្រយ័ត្ន អ្នកជិះម៉ូតូបុកពេញទំហឹងបណ្តាលរបួសធ្ងន់ ពីរនាក់នៅវេលាម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លួវជាតិ៥ ស្ថិតភូមិប៉ាលិលេយ្យសង្កាត់/ក្រុងប៉ោយប៉ែត។

ជនរងគ្រោះមានទី១.ឈ្មោះ ខ្លឹង ថៃឡែន ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ណាន ក្លឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនរងគ្រោះទាំង ពីរនាក់ មុខរបបលក់ដូររស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។

មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖នៅពេលគ្រោះចរាចរណ៍កើតឡើងគឺមានរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាក់លេខភ្នំពេញ2AC-1512 អ្នកបើកបរឈ្មោះ គ្រី លឹមហេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាលក្រុប៉ោយប៉ែត។ បានបើកបររថយន្តតាមផ្លូវពីជើងមកត្បូងបំណងឡើងផ្លូវជាតិលេខ៥ បត់ទៅកើតបណ្តាលឲ្យបុកអ្នកជិៈម៉ូតូម៉ាក់ឌ្រីម សេ១២៥ បណ្តាលរបួសធ្ងន់ ពីរនាក់។

សមត្ថកិច្ចបន្តថាមូលហេតុដែលបណ្តាលគ្រោះកើតគឺមកពីអ្នកបើកបររថយន្តឡើងផ្លូវធំហើយបទគ្មានការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុរថយន្តបង្កត្រូវបានកម្លាំង យកមករក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែតដោះស្រាយតាមច្បាប់ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង