ខ្សែប្រយុទ្ធ Jermain Defoe ជាប់ជម្រើសជាតិអង់គ្លេសជាថ្មី

អង់គ្លេស៖ នៅមុននេះបន្តិចគ្រូបង្វឹកជម្រើសជាតិអង់គ្លេសបានបង្ហាញឈ្មោះកីឡាករថ្មីសម្រាប់ការប្រកួតចំពោះមុខ។ ក្នុងនោះខ្សែប្រយុទ្ធវ័យចំណាស់ ៣៤ឆ្នាំ Jermain Defoe លេងអោយ ក្លិប Sunderland ត្រូវបានកោះហៅជាថ្មី។ កីឡាកររូបនេះធ្លាប់លេងអោយអង់គ្លេសបាន៥៥ដង ហើយការបង្ហាញខ្លួនចុងក្រោយនៅខែវិច្ឆិកា ២០១៣ ពេលលេងមិត្តភាពអន្តរជាតិជាមួយប្រទេសឈីលី។
 

ចំនែកកីឡាករពីររូបរបស់ក្លិនប Southampton គឺកីឡាករ Nathan Redmond និង James Ward-Prowse នឹងបង្ហាញខ្លួនលើកដំបូងផងដែរអោយអង់គ្លេស។

អង់គ្លេសត្រូវជួបអាឡឺម៉ង់ក្នុងការប្រកួតមិត្តភាពក្រៅដីថ្ងៃទី២២ ខែមីនាខាងមុខមុនប្រកួតជម្រុះជើងឯកពិភពលោក២០១៨ ជាមួយប្រទេសលីទុយអានីនៅ Wembley ថ្ងៃទី២៦ ខែមីនា។

ខ្សែបម្រើលេងអោយក្លិបWest Brom កីឡាករ Jake Livermoreដែលលេងអោយអង់គ្លេសបានម្តងជាមួយអ៊ីតាលីឆ្នាំ២០១២ ក៏ត្រូវបានហៅអោយចូលដែរ។

 

ខាងក្រោមនេះជាឈ្នោះកីឡាករទាំងស្រុករបស់លោក Gareth Southgate:

Fraser Forster (Southampton), Joe Hart (Torino, on loan from Man City), Tom Heaton (Burnley), Ryan Bertrand (Southampton), Gary Cahill (Chelsea), Nathaniel Clyne (Liverpool), Phil Jones (Man Utd), Michael Keane (Burnley), Luke Shaw (Man Utd), Chris Smalling (Man Utd), John Stones (Man City), Kyle Walker (Tottenham), Dele Alli (Tottenham), Michail Antonio (West Ham), Ross Barkley (Everton), Eric Dier (Tottenham), Adam Lallana (Liverpool), Jesse Lingard (Man Utd), Jake Livermore (West Brom), Alex Oxlade-Chamberlain (Arsenal), Nathan Redmond (Southampton), Raheem Sterling (Man City), James Ward-Prowse (Southampton), Jermain Defoe (Sunderland), Marcus Rashford (Man Utd), Jamie Vardy (Leicester).

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com