​កោះតៃវ៉ាន់គ្រោងបង្កើនកម្រិតយន្តហោះចម្បាំងប្រភេទ F16 ដើម្បីទប់ទល់នឹងសត្រូវ

កោះតៃវ៉ាន់ ៖ ក្រសួងការពារជាតិនៅកោះតៃវ៉ាន់ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ខ្លួនគ្រោងនឹងបង្កើនកម្រិតយន្តហោះចម្បាំងប្រភេទ F16 ហើយនឹងស្វែងរកយន្តហោះទំនើបៗពីសហរដ្ឋអាមេរិកដើម្បីទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសចិន ។

ការប្រកាសនេះបានកើតឡើងក្រោយពីកោះតៃវ៉ាន់បានបង្ហាញពីការបង្កើនកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិចំនួន ១១,៤ ពាន់លានដុល្លារអាមេរិកគឺកើនឡើងលើសពីឆ្នាំមុនចំនួនជាង ១ % ។

សូមបញ្ជាក់ថា ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ហើយឲ្យតែកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យជាផ្លូវការមែននោះ ខ្លួននឹងប្រើកម្លាំងបាយទៅលើកោះស្វ័យគ្រប់គ្រងមួយនេះតែម្ដង ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង