​ប្រទេសចិនអះអាងថាលុយយ័នឆ្នាំ២០១៧នេះនឹងមានស្ថិរភាព ​

ប៉េកាំង ៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយពីសមាជជាតិលើកទី ១២ ថាខ្លួននឹងចូលធ្វើអន្តរាគមន៍ដើម្បីធ្វើឲ្យអត្រាប្តូរប្រាក់យ័នមានស្ថិរភាពឡើងវិញនៅក្នុងឆ្នាំ ២០១៧ នេះ ។

សូមរំឭកថាអត្រាប្តូរប្រាក់យ័ន បានហក់ឡើងយ៉ាងខ្លាំងកាលពីឆ្នាំ ២០១៦ ហើយធនាគារកណ្តាលនេះបានពន្យល់ថាមានហេតុផលចម្បងពីរដែលនាំឲ្យមានភាពរឹងមាំខុសពីធម្មតានេះ ៖ ទីមួយ គឺដោយសារតែការហក់ឡើងយ៉ាងសម្បើមនៃការវិនិយោគ និងការចំណាយទៅក្រៅប្រទេស ដែលរុញច្រានដោយកំណើននៃការទិញយកក្រុមហ៊ុនបរទេសពីសំណាក់សហគ្រាសចិនកាលពីឆមាសទីមួយ ហើយទីពីរ គឺដោយសារតែភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក ដែលបានហក់ឡើងក្នុងសន្ទុះមួយលឿនជាងការរំពឹងទុក ជាពិសេសក្រោយពីជ័យជម្នះរបស់លោកត្រាំ ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង