លោក​ Ahmad ត្រូវជាប់ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក

អាហ្វ្រិក៖ ប្រធានសមាគមកីឡាបាល់ទាត់ ម៉ាដាហ្កាស្កា លោក Ahmad ត្រូវបានជ្រើសរើសជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិក (CAF) បញ្ចប់ការដឹកនាំ២៩ឆ្នាំរបស់លោក Issa Hayatou។
Ahmad ឈ្នះ៣៤សម្លេងក្នុងចំណោមសន្លឹកឆ្នោត៥៤ក្នុងការបោះឆ្នោតដែលធ្វើឡើងនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី ថ្ងៃព្រហស្បតិ៍នេះ។ លទ្ធផលនេះមាន ន័យថានេះជាលើកដំបូងដែលមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំ តាំងពីលោក Hayatou សញ្ជាតិកាម៉ារ៉ួន ឡើងកាន់តំណែងនៅឆ្នាំ១៩៨៨។

 

ត្រូវបានសួរនាំដោយអ្នកសារព័ត៌មាន Ahmad បានមានប្រសាសន៍ថាយើងធ្វើការងារច្រើន​ប៉ុន្តែយើងឈ្នះ។ នេះជាជំហានទី១ ។ ជំហានទីពីរគឺអភិវឌ្ឍបាល់ទាត់ទ្វីបអាហ្វ្រិក។​ ដោយបន្តថាថ្ងៃណាមួយខ្ញុំគិតថាខ្ញុំឈ្នះ ថ្ងៃនេះខ្ញុំមិនគិតថាខ្ញុំឈ្នះ។

តាមរយៈជ័យជំនះនេះលោកបានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្វ្រិកទីប្រាំពីរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com