ការប្រកួតអុកខ្មែរដំណាក់កាលទី១ត្រូវលើកពេលទៅប្រកួតចុងសប្តាហ៍ក្រោយ

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតបានអោយដឹងថាការប្រកួតកីឡាអុកខ្មែរវគ្គទី១នៅភ្នំពេញដើម្បីចម្រាញ់រកអ្នកលេងអុក៨នាក់សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលគ្រោងទុកប្រកួតនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមីនាត្រូវលើកពេលទៅប្រកួតនៅថ្ងៃទី២៦​ រហូតដល់ថ្ងៃទី៣០ ខែមីនា វិញហើយ ដោយសារគណៈកម្មាធិការជាតិអូឡាំពិកមមាញឹកសម្រាប់ការងារចំពោះមុខ។
 

មន្ត្រីរូបនោះបានបន្តថាមកដល់ពេលនេះមានអ្នកលេងអុកចាស់ ក្មេង និងអ្នកធ្លាប់ឈ្នះជើងឯក ប្រមាណជាង១៥០នេះបានចុះឈ្មោះចូលប្រកួតប្រជែង ទោះបីមានការពន្យាពេលតែការចុះឈ្មោះបានបិទបញ្ចប់ហើយ។

 

វគ្គទី១ នឹងជម្រុះយកត្រឹម ៨នាក់គត់សម្រាប់ទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅតំបន់អង្គរ ខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ។ ការប្រកួតជុំចុងក្រោយនេះជើងឯក ទទួលបានប្រាក់រង្វាន់ ១២លានរៀល, លេខ២ ទទួលបាន ៨លានរៀល និងលេខ៣ ទទួលបាន ៤លានរៀល ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com