ជនជាតិទួរគី ប៉ុនប៉ងធ្វើមនុស្សឃាតគ្នាឯង មិនបានសម្រេចត្រូវសមត្ថកិច្ចចាប់ខ្លួន

ព្រះសីហនុ ៖ មានសេចក្តីរាយការណ៍មក​ថា នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧​នេះ មានករណី ប៉ុនប៉ងមនុស្សឃាតមួយកើតឡើង បង្កដោយជនបរទេសជនជាតិទួរគីម្នាក់ បានជិៈម៉ូតូដេញបុកជនជាតិទួរគីដូចគ្នា ពីក្រោយបណ្តាលឲ្យដួល ហើយជនសង្ស័យបាន យកដំបងឈើ វាយបន្ថែមទៀត។ ក្នុងពេលនោះមានប្រជាពលរដ្ឋនិងសមត្ថកិច្ចមកធ្វើអន្តរាគមនិងឃាត់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ក្រោយពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលរួមមាន៖ នគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងព្រះសីហនុ និងនគរបាល  ចរាចរណ៍ផ្លូវគោក បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យ មួយនាក់ ឈ្មោះ MEHMET TEKOGLU ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិទួរគី មុខរបរ អាជីវកម្មផ្ទះសំណាក់ អឹមខេស៊ីធី មានទីលំនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ជនរងគ្រោះឈ្មោះ OZTURK ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ទួរគី មុខរបរ អាជីវកម្មផ្ទះសំណាក់ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកៈ ដំបងឬស្សី ទំហំប៉ុនពាក់កណ្តាលកដៃ ប្រវែង កន្លះម៉ែត្រ មួយដើម, ម៉ូតូម៉ាក អែរប្លែដ ពណ៌ខ្មៅ មួយគ្រឿង (មធ្យោបាយជិៈបុកជនរងគ្រោះ)។

 សមត្ថកិច្ចអះអាង​ថា ជនបង្កហិង្សា កាលពីឆ្នាំ២០១៣ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ(ពីបទហិង្សាវាយជនជាតិអ៊ីស្រាអែល)។ ពេលចេញពីពន្ធនាគារ ជននេះ តែងតែបង្កចលាចល ប្រើហិង្សាទៅលើជនបរទេសជាបន្តបន្ទាប់។

ករណី​នេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង