សត្វក្របី ចំនួនបីក្បាលត្រូវ រថយន្តបុកងាប់ នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យ
សត្វក្របី ចំនួនបីក្បាលបានងាប់ ខណៈពេលសត្វក្របីទាំនោះបានដើរឆ្លងផ្លូវជាតិ ហើយត្រូវរថយន្តសាំយ៉ុងបុកនៅម៉ោងជាង៧យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ នៅចំនុចគីឡូម៉ែត្រលេខ១៥១-១៥២ ក្នុងភូមិ/ឃុំស្ទឹងច្រាល ស្រុកកំពង់សិលា។

ក្នុងគ្រោះថ្នាក់ខាងលើមិនបណ្តាលឲអ្នកបើកបរនឹងរួមតំណើររងរបួសធ្ងន់ធ្ងរឡើយ ។ ចំណែកសត្វក្របីត្រូវបានយកទៅរក្សានៅអធិការនគបាលស្រុក ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង