លោក Aitor Karanka ចាកចេញពីក្លិ​ប Middlesbrough 

អង់គ្លេស៖ លោក Aitor Karanka បានចាកចេញពីតំណែងជាគ្រូបង្វឹករបស់ក្លិ Middlesbrough ខណៈពេលដែលក្លិបមួយនេះកំពុងស្ថិតនៅក្នុងតំបន់ត្រូវកាត់ចោល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចេញផ្សាយមុននេះបន្តិច។
 

ចំនែកក្លិប Middlesbrough បានចេញសេចក្តីថ្លែងការណ៍ថា ភាគីទាំងពីរគឺបានព្រមព្រៀងគ្នាប្រយោជន៍ដើម្បីអោយក្លិបកាន់តែប្រសើរជាងនេះ។ ក្លិបក្នុងក្របខណ្ឌលីហ្គកំពូលអង់គ្លេសមួយនេះអោយដឹងបន្ថែមថាលោក Steve Agnew នឹងឡើងពីជំនួយការគ្រូបង្វឹក កាន់ការងារនេះបណ្តោះអាសន្ន។

 

បរាជ័យ ២ទល់០ ក្នុងទឹកដី Stoke City ពីរសប្តាហ៍កន្លងទៅធ្វើអោយ Boro ឈរនៅលំដាប់ទីពីររាប់ពីបាតតារាងដោយគ្មានឈ្នះមួយប្រកួតក្នុង១០ប្រកួតតាំងតែពាក់កណ្តាលខែធ្នូកន្លងមក។

 

សូមរម្លឹកថាលោក Karanka ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅខែវិច្ឆិកា ឆ្នាំ២០១៣ ហើយជួយអោយក្រុមនេះឡើងមកក្របខ័ណ្ឌកំពូល English Premier League រដូវកាលមុន៕
 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com