អតីតកីឡាករអង់គ្លេស Adam Johnson ចាញ់ក្តីឧទ្ធរ

អង់គ្លេស៖ អតីតតារាបាល់ទាត់អង់គ្លេស Adam Johnson បានចាញ់ក្តីឧទ្ធរទល់នឹងការកាត់ទោសពីបទបៀតបៀនកេរ្តិ៍ខ្មាសសិស្សសាលាម្នាក់។ 

កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានកាត់ទោសជាប់ពន្ធនាគារ៦ឆ្នាំ កាលពីខែមីនាឆ្នាំមុនពីបទរំលោភបំពាន ផ្លូវភេទអ្នកគាំទ្ររបស់ខ្លួនអាយុ១៥ឆ្នាំ។

 

អតីតកីឡាករ Sunderland នេះបដិសេធមិនបោះបង់ការប្តឹងជំទាស់ការកាត់ទោសនៅខែកក្កដា ហើយក៏បានដាក់បណ្តឹងឧទ្ធរជាលើកទី២។

 

ចៅក្រុមបីរូបបដិសេធឧទ្ធរចុងក្រោយ និងការស្វែងរកការកាត់បន្ថយទោសទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com