ក្រុមជំនាញឆក់ត្រីតាមដៃព្រែក មាត់បឹងទន្លេសាប ត្រូវបានបង្ក្រាប

បាត់ដំបង ៖ ជនសង្ស័យចំនួន ប្រាំមួយនាក់  រួមជាមួយនឹងឧបករណ៍ឆក់ត្រីជាច្រើនសម្រាប់ត្រូវបានកម្លាំងចម្រុះធ្វើការបង្ក្រាប  ព្រមទាំងបានដកហូតនូវសម្ភារៈទាំងនោះផងដែរ ខណៈដែលក្រុមជំនាញទាំងនេះ  កំពុងធ្វើសកម្មភាពឆក់ត្រីតាមដៃព្រែក និងបឹងនានា ក្បែរមាត់បឹងទន្លេសាប។

 

នៅវេលាម៉ោង៩ព្រឹក  ថ្ងៃទី១៦  ខែមីនា  ឆ្នាំ២០១៧  កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ  បានសហការជាមួយនឹងកម្លាំងអធិការដ្ឋានស្រុក  ដោយមានការដឹកនាំពីលោកអភិបាលស្រុកផងនោះ  បានចុះទៅកាន់ចំណុចបឹងក្រសារ  ស្ថិតនៅក្នុងភូមិព្រែកហ្លួងឃុំ ព្រែកហ្លួង  ស្រុកឯកភ្នំ  ខេត្តបាត់ដំបង  ដោយសារតែកម្លាំងចំរុះបានទទួលដំណឹងថានៅត្រង់ចំណុចខាងលើមានការប្រព្រឹត្តបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសនឹងច្បាប់ ។

 

 
ក្នុងកិច្ចប្រតិបត្តិការនេះដែរ  លោកវរសេនីយ៍ត្រី ណាប់ ស៊ីថា  មេបញ្ជាការ កងរាជអាវុធហត្ថស្រុកឯកភ្នំ  បានបញ្ជាក់ថា  នៅពេលកម្លាំងចុះទៅដល់ក៏បានប្រទះឃើញមានប្រជាពលរដ្ឋចំនួន ប្រាំមួយនាក់  ដែលកំពុងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់  ក៏បានឃាត់ខ្លួន
ជាបណ្តោះអាសន្ន ។

 

 
ប្រជាពលរដ្ឋទាំង ប្រាំមួយនាក់នោះមាន ទី១-ឈ្មោះណែម ណាន  ភេទប្រុស  អាយុ ៤១ឆ្នាំ
ទី២-ឈ្មោះ យី រិទ្ធី  ភេទប្រុស  អាយុ ៥២ឆ្នាំ ទី៣-ឈ្មោះរ៉េត ណាន់  ភេទប្រុស  អាយុ ៣៧ឆ្នាំ ទី៤-ឈ្មោះ ពៅ ផា ភេទប្រុស  អាយុ ២៦ឆ្នាំ ទី៥-ឈ្មោះ ពេជ្រ ញ៉ា  ភេទប្រុស អាយុ ២៥ឆ្នាំ និង ទី៦-ឈ្មោះ ហម ហ៊ត ភេទប្រុស  អាយុ ៤៧ឆ្នាំ ដោយជនសង្ស័យទាំង ប្រាំមួយនាក់ រស់នៅភូមិ អូកំបុត ឃុំ ព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

 
ក្នុងការឃាត់ខ្លួននោះដែរ  កម្លាំងបានធ្វើការដកហូតនូវវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន រួមមានៈ អាគុយ ប្រាំពីរគ្រឿង  អាំងវិចទ័រ ប្រាំមួយគ្រឿង ដងឆក់ ប្រាំមួយគូរ ដោយបានយកទៅរក្សាទុកនៅអធិការដ្ឋាន  នគរបាលស្រុកឯកភ្នំ។  ដោយឡែកជនសង្ស័យទាំងអស់ត្រូវបានលោកអភិបាលស្រុកធ្វើការអប់រំ  ព្រមទាំងបានអោយវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ដើម្បីបញ្ឈប់នូវសកម្មភាពទាំងនេះ ៕

B BB BBB BBBB BBBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង