បុរសវិកលចរិកម្នាក់ ត្រូវរថយន្តបុក ស្លាប់ខណៈពេលដើរតាមផ្លូវ

ពោធិ៍សាត់ ៖ បុរសវិកលចរិកម្នាក់ត្រូវបានរថយន្តបុកស្លាប់ខណៈពេលកំពុងដើរតាមផ្លូវ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៤៥ព្រឹក ស្ថិតលើផ្លូវជាតិលេខ៥ នៅភូមិស្នាយទោលឃុំ ត្រពាំងជងស្រុកបាកាន ខេត្តពោធិ៍សាត់ ចន្លោះគីឡូម៉ែត្រលេខ ២០៤-២០៥។

 

 

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខសៀមរា2A-7570 បើកពីលិចទៅកើត អ្នកបើកបរឈ្មោះ រត់គេចខ្លួន មកដល់ចំណុចកើតហេតុ បានបុកមនុស្សដើរតាមផ្លូវ ពីទិសខាងកើតទៅលិច បណ្តាលឲ្យខ្ទាតចេញស្របពេលនោះមានរថយន្ត មួយគ្រឿងម៉ាក viGo ពណ៌ ទឹកមាស ពាក់ស្លាក់លេខ ចង្កូតស្តាំBMC0003 ធ្វើដំណើរពី កើតទៅលិច អ្នកបើកបរឈ្មោះ បាន គឹមសួនប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលើបូរី ខេត្តបន្ទាយមានជ័យ បុកបន្ថែមបណ្តាលអោយ ស្លាប់ជាមនុស្សវិកលចរិកវត្ថុតាងរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោក ៕

AAAAAAA AAAAAAAA AAAAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង