ក្រុងបានលុង ខេត្តរតនគិរី បាត់បង់សោភ័ណភាព ដោយសារចាញ់សម្រស់សំរាម

រតនគិរី ៖ បើទោះជាមានការប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេសយ៉ាងណាក៏ដោយ ខេត្តរតនគិរី ត្រូវបានគេសង្កេតឃើញ សំរាមជាច្រើនស្ថិតនៅតាមដងផ្លូវ ប្រៀបដូចជាការតាំងពិពណ៌សំរាម ក្នុងក្រុង។ ចំណែកមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងបានលុង មិនរវល់អើពើ ប្រហែលជាមិនមានប្រយោជន៍អ្វីដល់ពួកគាត់ហើយមើលទៅ បានជាគាត់ទុកឲ្យភ្ញៀវទេសចរណ៍មើលសំរាមកំសាន្តលេងដូច្នេះ។

 

 

ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តជាតិ នាំគ្នាគ្រវីក្បាល បន្ទាប់ពីគេសង្កេតឃើញសំរាមពាសវាលពាសកាល នៅតាមដងផ្លូវ ជាពិសេសនៅជិតព្រលានយន្តហោះ ក្បែរមន្ទីទេសចរណ៍ ជិតប៉ាណូយ៉ាងធំដែលសរសេរថា ទីក្រុងស្អាត សេវាល្អ ទៀតផងនោះ។

 

 

លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ថាករណីសំរាមពាសវាលពាសកាល ហើយនៅជិតមន្ទីរទេសចរណ៍ មិនពាក់ព័ន្ធនឹងមន្ទីរទេ គឺក្រោមការរៀបចំរបស់បរិស្ថាន និង សាលាក្រុង ពីព្រោះគេមានកញ្ចប់របស់គេ សម្រាប់ទទួលខុសត្រូវនូវបញ្ហាទីក្រុងស្អាតនេះ។

 

 

លោក ងិន ណែល អភិបាលក្រុងបានលុងថា រឿងសំរាមនេះ ជារឿងការចូលរួមអនាម័យទាំងអស់គ្នា សំខាន់ត្រូវមានអ្នកចូលរួម។ លោកបន្តថា ថ្ងៃទី១៧ ខែមីនា ស្អែកនេះលោកនឹងរៀបចំទិវាសំអាតទីក្រុងមួយ ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស ចូលរួមប្រមាណជា មួយពាន់នាក់  ដូច្នេះអ្នកសារព័ត៌មានកុំគ្រាន់តែសួរ ត្រូវចូលរួមទាំងអស់គ្នាផងដែរ។

 

 

ជុំវិញករណីសំរាមនៅតាមដងផ្លូវមិនមានអ្នកទទួលខុសត្រូវនេះ អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានទេ នៅថ្ងៃទី១៦ ខែមីនានេះ ដោយខលតាមទូរសព្ទ លោកថាកំពង់ជាប់ប្រជុំ។

 

បើទោះជាយ៉ាងណា មិនគួរលោកអភិបាលក្រុងបានលុង ងិន ណែល មានប្រសាសហាក់ដូចជាមិនទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួនដូច្នេះសោះ។ ចំណែកការងារប្រមូលថវិការពីបទល្មើសផ្សេងៗ ដូចជា មេកន្ទុយលេខ មេចាក់បាល់ ក្បាលឡានដឹកបទល្មើសព្រៃឈើ គឺលោកចាត់ឲ្យមានអ្នកទទួលខុសត្រូវដើរប្រមូលជាប្រចាំ មិនថាយប់ ថាថ្ងៃ មិនឲ្យបាត់មួយសេននោះទេ។ ពីព្រោះលោកជាអតីត ជាប្រធានពន្ធនាគារ មានរឿងអាស្រូវត្រូវក្រសួងមហាផ្ទៃដកហូតតំណែង ហើយលោកត្រូចំណាយលុយជាច្រើន ដើម្បីតំណែងអភិបាលក្រុងនេះ៕

AAA AAAA AAAAA AAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង