គណៈរដ្ឋមន្រ្តីលើកពេលកិច្ចប្រជុំ បន្ទាប់ពីមរណភាពសម្តេចវិបុលបញ្ញា សុខ អាន

(ភ្នំពេញ) ៖ គណៈរដ្ឋមន្រ្តីលើកពេលកិច្ចប្រជុំដោយមិនកំណត់ពេល

ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រកាសពីការលើកពេលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១៧ មីនា ស្អែកនេះដោយមិនកំណត់ពេល បន្ទាប់ពីដំណឹងមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។

 

នៅក្នុងលិខិតចុះហត្ថលេខាដោយអគ្គលេខាធិការរាជរដ្ឋាភិបាលកម្ពុជាលោក សយ សុខា ចុះថ្ងៃទី ១៥ មីនា ឆ្នាំ២០១៧ និងផ្ញើជូនសមាជិក-សមាជិការគណៈរដ្ឋមន្រ្តី ដែលជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោក លោកស្រី គ្រប់ក្រសួងស្ថាប័ន បានបញ្ជាក់ថាការលើកពេលប្រជុំនេះ គឺអនុវត្តតាមការណែនាំតាមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបញ្ជាក់ថា តាមគម្រោង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ ទី១៧ មីនា ដែលជាកិច្ចប្រជុំប្រចាំសប្តាហ៍របស់សមាជិកគណៈរដ្ឋមន្រ្តី ហើយត្រូវបានលើកពេលទៅវិញនោះ គ្រោងនឹងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរដូចជា សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម និងសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥៕

Sar Sokha

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង