វៀតណាមជំរុញឲ្យពលរដ្ឋប្រើប្រាស់ស្មាតហ្វូនដើម្បីប្រសិទ្ធភាពសេដ្ឋកិច្ចតាមរយៈបដិវត្តន៍ឧស្សាហកម្ម ៤.០

(វៀតណាម)៖ នាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន ស៊ុនហ្វុក ដែលបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការអនុវត្តដំណើរការបដិវត្តន៍ឧស្សាហកម្មទី៤ នៅរដ្ឋធានីហាណូយកាលពីថ្ងៃទី ១២ ខែកក្កដា កន្លងមក បានណែនាំសមាជិកអង្គប្រជុំនោះថា ត្រូវយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយដើម្បីបង្កលក្ខណៈដោយស្រួលដល់ដំណើរការអភិឌ្ឍបច្ចេកវិទ្យា និងការអនុវត្តបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងនោះត្រូវមានច្បាប់ផ្ទេរបច្ចេកវិទ្យាកម្រិតខ្ពស់ និងច្បាប់ដទៃៗទៀតឲ្យបានសុក្រឹតសមស្របនឹងអ្វីដែលយើងបានសន្យាជាមួយនឹងសហគមន៍អន្ដរជាតិ។

​នាយករដ្ឋមន្ដ្រីវៀតណាម បានថ្លែងបន្ដទៀតថាយើងត្រូវយកចិត្តទុកដាក់ដល់ការបង្កើតនូវបញ្ញាញាណសិប្បនិម្មិត មនុស្សយន្ដ ក្នុងនោះយកចិត្តទុកដាក់ជួយពលរដ្ឋឲ្យចេះប្រើប្រាស់ស្មាតហ្វូនក្នុងកម្រិតគុណភាពខ្ពស់ ប្រយោជន៍ប្រទេសវៀតណាមធ្វើសមាហរណកម្មបានកាន់តែស៊ីជម្រៅទៀតទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។

នាយករដ្ឋមន្ដ្រីវៀតណាម បានថ្លែងនូវការយល់ព្រមចំពោះគំនិតមួយចំនួនរបស់សមាជិកអង្គប្រជុំដែលបានលើកឡើងថាវៀតណាមត្រូវស្វែងរកភាពខុសប្លែកគ្នាដើម្បីបង្កើនល្បឿននៃការអនុវត្តបដិវត្តន៍ឧស្សាហកម្ម ៤.០ ជាពិសេសនៅក្នុងមជ្ឈដ្ឋានបញ្ញវន្ដវិទ្យាសាស្ដ្របច្ចេកវិទ្យា អាជីវកម្មឈានមុខនានា ជាមួយនឹងបណ្ដាប្រទេសជាសមាជិកអាស៊ាន។

បដិវត្តន៍ឧស្សាហកម្ម ៤.០ បានបង្កើតឡើងនូវឱកាសថ្មីៗសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ព្រមជាមួយនោះក៏បានបង្កើតឡើងនូវភាពអសកម្មដែរចំពោះដំណើរការអភិវឌ្ឍន៍ជាតិ ដូច្នេះយើងត្រូវបង្កើតឱកាសកាត់បន្ថយកាលវេលាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយយើងត្រូវធ្វើការជាមួយក្រុមអ្នកជំនាញការ អ្នកវិទ្យាសាស្ដ្រ និងក្រុមហ៊ុនធំៗជឿនលឿននានាដើម្បីឲ្យគេចូលរួមគាំទ្រចូលរួមដំណើរការបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅប្រទេសយើង។ នេះបើយោងតាមការបញ្ជាក់របស់នាយករដ្ឋមន្ដ្រីវៀតណាម៕ (មាលីកា)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង