ជនជាតិខ្មែរ ចាក់ជនជាតិវៀតណាមរងរបួសធ្ងន់ ព្រោះរឿងហៅយួន និងវៀតណាម

(កោះកុង)៖កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង២១និង៣០នាទី នៅចំណុចសួនច្បារ មុខផ្ទះលោកសុខ សុវត្ថិទុំមានករណីហិង្សា បង្ករបួសស្នាមមួយករណីកើតឡើងរវាងជនជាតិវៀតណាម នឹង ជនជាតិ ខ្មែរដែលអង្គុយផឹកស៉ីនៅតូបរបស់ឈ្មោះ ទុម សុខហេង ( ខលឌី ) លក់គ្រឿងក្លែមនៅសួនច្បារ។

ជនរងគ្រោះ ឈ្មោះ សុខ ណាម ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបនេសាទ មានទីលំនៅភូមិ ៣ ឃុំប៉ាកខ្លង ស្រុក មណ្ឌលសីមា មានគ្នា ២ នាក់។ ជនសង្ស័យមិនស្គាល់ មានគ្នា ៣ នាក់ អង្គុយស៉ីក្បែគ្នាជនដៃដល់ពាក់អាវយឺតឆ្នូតទទឹងក្រហមសស្លៀកខោខ្លីប៉ារ៉ាត្រឹមជង្គុង និង ពាក់ក្រវឹលត្រចៀកខាងស្តាំពណ៍ស។

មូលហេតុដំបូងក្រុមខាងខ្មែរ និយាយថាអាយួនៗ ពេលនោះភាគីខាងវៀតណាមនិយាយតបតវិញថាកុំហៅយួនៗហៅវៀតណាមៗទៅហើយក៏មានការជជែកគ្នាទៅវិញទៅមកលុះក្រោយមកភាគីខាងវៀតណាមក៏ឡើងពីតុរបស់ខ្លួនទៅះអុកកែវជាមួយភាគីខាងខ្មែរដើម្បីសុំទោសឈប់ឈ្លោះគ្នាស្រាបតែភាគីខាងខ្មែរយកកូនកាំបិតអ្នកលក់ដេញចាក់វៀតណាមត្រូវ ៦ កន្លែងចំកខាងឆ្វេង ១ កន្លែង ត្រូវ ក្រោមដោះខាងឆ្វេងមួយកន្លែង ត្រូវក្រោមក ១ កន្លែង ត្រូវដៃឆ្វេង ១កន្លែង ត្រូវច្រមុះ ១ កន្លែង និង ត្រូវប៉េះគូថខាងឆ្វេង ១កន្លែង ។

ក្រោយពីចាក់រួចហើយអ្នកបង្កររត់គេចអស់ ចំណែកវៀតណាមរងគ្រោះសម្រាកនៅមន្ទីរបង្អែកខេត្ត ករណីនេះកំលាំងយើងក៉ពុងស្រាវជ្រាវ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង