១៦ចំណុចសំខាន់ៗរបស់CPPជាដៃគូជីវិតនៃប្រជាពលរដ្ឋកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ និងសន្តិភាព

(ភ្នំពេញ)៖ ស្អែកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃទីមួយនៃការចេញឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំង២០ ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ រយៈពេលនៃការឃោសនានេះ គឺ២០ថ្ងៃ ដោយបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃស គ្រប់គណបក្សនយោបាយទាំងអស់មិនអនុញ្ញាតិឲ្យឃោសនាអ្វីឡើយ ហើយថ្ងៃទី២៩ ខែកក្កដា ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៦ ឆ្នាំ២០១៨។

តើប្រជាពលរដ្ឋត្រូវបោះឆ្នោតជូនគណបក្សមួយណាកនុងចំណោមគណបក្សទាំង២០ ដែលបានចូលរួមបោះឆ្នោតក្នុងឆ្នាំ២០១៨នេះ?។ តើគណបក្សណាខ្លះដែលបានចូលរួមចំណែករំដោះប្រទេសជាតិពីរបបកាប់សម្លាប់ប៉ុលពត តើគណបក្សណាជាអ្នកបញ្ចប់សង្គ្រាប់នៅកម្ពុជា? តើគណបក្សណាជាអ្នកនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា? បើតាមប្រសាសន័របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក៏ជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ថា មានតែគណបក្សប្រជាជកម្ពុជាតែមួយប៉ុណ្ណោះ ដែលនៅតាមជួយ ថែរក្សាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសកម្ពុជា។ មានគណបក្សប្រជាជកម្ពុជា គឺ មានសន្តិភាព និងការអភិវឌ្ឍន៍។ ដូច្នេះត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត។

ហេតុអ្វីបានជាយើងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា? ចម្លើយដ៏ខ្លី និងសាមញ្ញ គឺ យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានគណបក្សប្រជាជនកម្ពុជា គឺ មានសន្តិភាព និងការអភិវឌ្ឍន៍!។

ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានការអភិវឌ្ឍន៍ ទើបជីវភាពប្រជាពលរដ្ឋបានធូធា។ ដូច្នេះសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកើតចេញ ពីអត្ថប្រយោជន៍ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ពិសេសលើកត្តាចំបង ៨យ៉ាង ដែលនាំឲ្យមានការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានោះ។ កត្តាទាំ៨យ៉ាងរួមមាន៖

១. កម្មករ កម្មការិនីទាំងអស់ទទួលបានប្រាក់ឈ្នួលទាបបំផុត១៧០ដុល្លា ចាប់ពីខែ១ ឆ្នាំ២០១៨

២. កម្មករ កម្មការិនី កីឡាករ កីឡាការិនី ក្រុមប្រឹក្សាឃុំសង្កាត់ ប្រធាន អនុប្រធាន និងសមាជិកភូមិ ទទួលបានការពិនិត្យនិងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ

៣. ស្រ្តីមានផ្ទៃពោះ និងសម្រាលកូនមានសិទ្ធិឈប់សំរាកពីការងារ រយៈពេល៩០ថ្ងៃ ហើយទទួលបានប្រាក់ខែ១២០ដុល្លា(៥០% ពីនិយោជិត និង៧០%ពីបេឡាជាតិរបបសន្តិសុខសង្គម)

៤. ចាប់ពីថ្ងៃទី១ ខែ១(មករា) ឆ្នាំ២០១៨ កម្មការិនីមិនបង់ប្រាក់ របបសន្តិសុខសង្គមទៀតទេ គឺម្ចាស់ក្រុមហ៊ុន(ថៅកែ)ជាអ្នកបង់១០០%

៥. បន្តយកចិត្តទុកដាក់ ដោះស្រាយបញ្ហាផ្សេងៗ និងជួយសម្រួលបែបបទលិខិបទដ្ឋាននានា សម្រាប់ពលករធ្វើការនីក្រៅប្រទេស

៦. កម្មករ កម្មការិនី និងទទួលបានប្រាក់សោធនិវត្តន៍ចាប់ពីឆ្នាំ២០១៩តទៅ

៧. កម្មករ កម្មការិនី ពេលសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម៤០ម៉ឺនរៀល កូនភ្លោះ២ បាន៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបាន១លាន ២សែនរៀល និងប្រាក់ឧបត្ថមបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀល

៨. អ្នកដែលមានប្រាក់បៀវត្ស៍លើសពី១លានរៀល ២សែនរៀល ទើបបង់ពន្ធលើប្រាក់ខែ

ក្រៅពីកត្តា៨យ៉ាង ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីនោះ ក៏នៅមានចំណុចស្នូល៨យ៉ាងទៀង ដែលញាំងឲ្យប្រទេសប្រជាពលរដ្ឋទូទៅ ទទួលបាននូវអត្ថប្រយោជន៍ទាំង៨យ៉ាងខាងលើនោះ គឺ «មានគណបក្សប្រជាជន គឺ មានសន្តិភាព និងការអភិវឌ្ឍន៍»។ ចំណុចស្នូលទាំង៨យ៉ាង ដែលនាំឲ្យមានសន្តិភាព និងការអភិវឌ្ឍន៍ រួមមាន៖

១. ផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នូវសេវាចុះបញ្ជីកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណៈភាព សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. ភ្ជាប់ភ្លើងអគ្គីសនីរបស់រដ្ឋដល់គ្រប់ភូមិដោយតម្លៃទាប ហើយសម្រាប់អ្នកប្រើតិចជាង១០គីឡូវ៉ាត់ ក្នុង១ខែ បង់ត្រឹម ៤៨០រៀល/kwh សម្រាប់អ្នកប្រើក្រោម ៥០គីឡូវ៉ាត់ បង់ត្រឹមតែ ៦៨០រៀល/kwh និងសម្រាប់អ្នកប្រើលើសពី៥០ គីឡូវ៉ាត់ បង់ត្រឹម ៧៧០រៀល/kwh

៣. ខិតខំកាត់បន្ថយអត្រាការប្រាក់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ឲ្យស្ថិតក្នុងកម្រិតសមរម្យ (១៨ភាគរយក្នុង១ឆ្នាំ)

៤. លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់ អចលនទ្រព្យជាសំណង់ ឬ/និង ដីរវាងឪពុកម្តាយ បង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និងរវាងយាយតាបង្កើត និងចៅបង្កើត

៥. មិនតម្រូវឲ្យមានការបញ្ជាក់ពីម្ចាស់ដើម លើការផ្ទេរសិទ្ធិយានយន្ត របស់ប្រជាពលរដ្ឋ លើមូលដ្ឋាននៃការកាន់កាប់ជាក់ស្តែង

៦. មិនយកភាស៊ីលើអ្នកលក់តូចតាច តាមកញ្ជើ ល្អី

៧. មិនយកពន្ធលើដីកម្មសិទ្ធិរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ

៨. អាជិវករលក់ដូរតាមផ្សារ ដែលស្ថិតលើទីតាំងដីរបស់រដ្ឋ អាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបាន ដោយមិនកំណត់អាណត្តិ។

ចំណុចសំខាន់ៗទាំង១៦ ខាងលើនេះហើយ ដែលជាមូលហេតុញាំងឲ្យប្រជាពលរដ្ឋស្ទើទូទាំងប្រទេស បានសម្រេចចិត្ត ចាប់យកគណបក្សប្រជាជនកម្ពុជាជាដៃគូជីវិត ដើម្បីបន្តការដឹកនាំប្រទេសកម្ពុជាតទៅមុខទៀត ក្នុងកិច្ចអភិវឌ្ឍន៍ និងសន្តិភាពពេញបរិបូណ៍៕ (Swift News)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com