ផ្ទុះកាំជ្រួចបណ្ដាលឲ្យមនុស្ស​ជាង៥០នាក់ស្លាប់និងរបួសនៅម៉ិកស៊ិក

​(ម៉ិកស៊ិក)៖ មនុស្សជាង៥០នាក់ស្លាប់ និងរងរបួសដោយសារការបាញ់បំផ្ទុះកាំជ្រួចពីរលើកក្នុងសិក្ខាសាលាមួយនៅឯក្រុង Tultepec កាលពីថ្ងៃ​ព្រហស្បតិ៍ ហើយអ្នកស្លាប់ និងរងរបួសនោះ រួមទាំងក្រុមអ្នកជួយសង្គ្រោះផង។

​ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិកស៊ិក លោក Gabriel O’Shea បានបញ្ជាក់​ថាមនុស្ស ១៩ នាក់ត្រូវបានសម្លាប់ និង ៣៩ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះកាំជ្រួចនេះ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីការបំផ្ទុះលើកដំបូងនៅក្រុង Tultepec ​អ្នកពន្លត់អគ្គិភ័យ ប៉ូលិស និងអ្នកជួយសង្គ្រោះផ្សេងទៀត បានមកដល់កន្លែងកើតហេតុនៅពេលការផ្ទុះលើកទីពីរបានកើតឡើង​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com