​ថៃ​ស្វែងរកមនុស្ស៤៩នាក់​បាត់ខ្លួនបន្ទាប់ពីទូក​២គ្រឿង​ក្រឡាប់លិចនៅខេត្តភូកេត

(ថៃ)៖ អភិបាលខេត្តភូកេតបាននិយាយថាទូកដែលដឹកអ្នកទេសចរចិនរាប់សិបនាក់បានក្រឡាប់លិចកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងសមុទ្រ​នាភាគខាងត្បូងប្រទេសថៃ ហើយបណ្ដាលឲ្យអ្នកដំណើរ ៤៩ នាក់បានបាត់ខ្លួន។

​អភិបាលខេត្តភូកេតរូបនេះបាននិយាយថាអ្នកដំណើរ ៤៨ នាក់ត្រូវបានគេជួយសង្គ្រោះពីទូកហើយ ៤៩នាក់បានបាត់ខ្លួន។

រីឯមន្រ្តីប៉ូលិសម្នាក់ បាននិយាយថាមនុស្ស ៩០ នាក់ត្រូវបានជួយសង្គ្រោះពីទូកនោះហើយមានតែ៧នាក់ប៉ុណ្ណោះដែលបាត់ខ្លួន។

ហេតុផលសម្រាប់ភាពខុសគ្នានេះមិនច្បាស់លាស់នោះទេ។

​សូមបញ្ជាក់ថាទូកទី២ក៏បានក្រឡាប់នៅកន្លែងផ្សេងទៀតដែរនៅឯខេត្តភូកេត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមមន្រ្តីបាននិយាយថាអ្នកទេសចរចិន និងអឺរ៉ុប ៣៩ នាក់ត្រូវបានបង្ខំឲ្យបោះបង់ចោលទូកនោះ ហើយត្រូវបានជួយសង្គ្រោះ និងបានវិលត្រឡប់ទៅកាន់ដីគោកវិញ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង