រថយន្តដឹកដីចំនួន ១៤គ្រឿង ត្រូវបានអាជ្ញាធរក្រុងច្បារមន ឃាត់បញ្ជួនទៅសាលាក្រុង និងធ្វើកិច្ចសន្យា

(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ រថយន្តដឹកដី ថ្ម ខ្សាច់ ឆ្លងកាត់ស្ពានផ្សារកំពង់ស្ពឺ​ ចំនួន​ ១៤គ្រឿង ត្រូវបានអាជ្ញាធរក្រុងច្បារមន ឃាត់ និងបញ្ជួន ដើម្បីធ្វើកិច្ចសន្យានៅសាលាក្រុងច្បារមន ព្រោះតែរថយន្តទាំងនោះ បើកឆ្លងកាត់លើស្ពានចាស់ទ្រុឌទ្រោមជិតវិមានឯករាជ្យ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ​មន។

សកម្មភាពបង្ក្រាបក្រុមរថយន្តដឹកថ្ម​ ខ្សាច់​ ឆ្លងកាត់ស្ពានទ្រុតទ្រោមល្មើសបម្រាបរបស់អាជ្ញាធរនេះ​ ដឹកនាំ​ និងបញ្ជារកម្លាំងដោយលោក ហុក ម៉ារ៉ាឌី អភិបាលក្រុង​ច្បារ​មនទើបតែឡើងកាន់ដំណែងថ្មីនេះ​ ជាប្រធានកងបញ្ជារឯកភាពក្រុងច្បារមន។

លោក​ ហុក​ ម៉ារាឌី​ អភិបាលក្រុងច្បារមន​ បានឲ្យដឹងថា​ គណបញ្ជាការឯកភាពក្រុង​បានឃាត់ និងបញ្ជូនម្ចាស់រថយន្តទាំង​ ១៤គ្រឿងយកទៅអប់រំ និងធ្វើកិច្ចសន្យា នៅសាលាក្រុង។ ការបង្ក្រាបនេះគឺធ្វើឡើងតាមការ​ណែ​នាំ និងសេចក្តីជូនដំណឹងចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ របស់កងបញ្ជារការឯកភាពខេត្តកំពង់ស្ពឺ​ មានលោក​ វ៉ី សំណាង ជាអភិបាលខេត្តឲ្យបញ្ឈប់នូវរាល់សកម្មភាពឆ្លងកាត់ស្ពានដងស្ទឹងព្រែក​ត្នោត​ ត្រង់ចំណុចផ្សារកំពង់​ស្ពឺ ឆ្លងមកវិមានឯករាជ្យ ពីសំណាក់រថយន្ត ធន់ធ្ងន់ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងរថយន្តធំៗផ្សេងៗដ៏ទទៀត ដែលជាហេតុធ្វើឲ្យខូចស្ពាននិងដី ថ្ម ខ្សាច់ ធ្លាក់រាយប៉ាយ ហុយ ប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈនៅទីប្រជុំជន និងប៉ះ​ពាល់សុខភាពប្រជាជន ដែលរស់នៅជុំវិញដំបន់នោះ និងអ្នកធ្វើដំណើរផងដែរ។

សូមបញ្ជាក់ថា​ ការបង្ក្រាបក្រុមរថយន្តធំៗដែលធ្វើចរាចរឆ្លងកាត់ស្ពានថ្មកំពុងទ្រុតទ្រោមនេះនឹងបន្តធ្វើជាប្រចាំដោយគ្មានការលើកលេង​ ឬយោបយល់ឡើយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com