ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រជុំពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ស្តីពី “ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ”

(ភ្នំពេញ)៖ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ ស្តីពី “ការដឹកជញ្ជូនតាមផ្លូវដែក និងការងារពាក់ព័ន្ធ”។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃសុក្រទី០៦ ខែកក្កដា ឆ្នាំ២០១៨ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថាៈកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាការតភ្ជាប់ការដឹកជញ្ជូនឆ្លងកាត់ទល់ដែនកម្ពុជា ថៃ នៅថ្ងៃទី៦ខាងមុខ រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ អញ្ជើមក ដើម្បីពិភាក្សា ជាមួយលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីចរចារបញ្ចប់កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជានិងថៃ ពេលហើយចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះ យើងខ្ញុំនិងគោរពអញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃជិះរថភ្លើងឆ្លងកាត់ទល់ដែនកម្ពុជាថៃ ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com