មុខសញ្ញាជួញដូរគ្រឿងញៀនប្រុស-ស្រី​៦នាក់យកផ្ទះសំណាក់ធ្វើសកម្មភាព​ ត្រូវបានបង្ក្រាប

(ព្រៃវែង)៖​ មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿង​ញៀនដោយខុសច្បាប់​ប្រុស-ស្រី៦នាក់ បានយកផ្ទះសំណាក់​ដើម្បីធ្វើសកម្មភាព​ ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងការជួញដួរគ្គ្រឿងញៀនបង្ក្រាបដកហូតបានថ្នាំញៀនមួយចំនួន។

ការបង្ក្រាបក្រុមជនសង្ស័យខាងលើ​ ធ្វើឡើង​នៅ​ថ្ងៃទី​០៥​ ខែកក្កដា​ ឆ្នាំ២០១៨នេះ ដឹកនាំដោយកម្លាំងអធិការ​ដ្ឋាននគរបាលស្រុកព្រះស្ដេច​ស្ថិត​នៅចំណុចផ្ទះសំ​ណាក់ ហេង​ លាប​ មានម្ចាស់ឈ្មោះ ផូ វីរ: ភេទប្រុស​ អាយុ​ ២៨ឆ្នាំនៅភូមិក្រសាំង​ទង ឃុំអង្គររាជ្យ ស្រុកព្រះ​ស្ដេច។

នគរបាលនិយាយថា​ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចយឃាត់ខ្លួនមនុស្ស​ ៦នាក់​ ស្រី​ ៣នាក់រួមមាន៖

ទី១-ឈ្មោះ រាជ ឧត្តម​ ភេទប្រុស អាយុ​ ២៤ឆ្នាំ​ នៅភូមិព្រៃមាស ឃុំ អង្គររាជ្យ ស្រុកព្រះស្ដេច​ ​(ប្រើប្រាស់)។

ទី២-ឈ្មោះ​ ជួប យ៉ា ភេទប្រុស អាយុ​ ១៨ឆ្នាំ នៅភូមិ

ក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច​ (ប្រើប្រាស់​)។

ទី៣-ឈ្មោះពុជ ពៅ ភេទប្រុស អាយុ​ ១៧ឆ្នាំ នៅភូមិ

ក្រសាំងចារ ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច​ (ប្រើ​ប្រាស់)។

ទី៤-ឈ្មោះ​ ផន សុនី ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិ

ព្រែកទន្លាប់​ ឃុំព្រែកទន្លាប់ ស្រុកលើកដែកខេត្ត

កណ្តាល​ (ប្រើប្រាស់​)។

ទី៥-ឈ្មោះ​ ឌឹម ស្រីខួច ភេទស្រី អាយុ​ ១៧ឆ្នាំ​នៅភូមិ​សំរោង ឃុំល្វា ស្រុកព្រះស្ដេច​ (ប្រើប្រាស់)។

ទី៦-ឈ្មោះ​ ឡុក សុខនី ភេទស្រី អាយុ​ ២២ឆ្នាំ នៅ

ភូមិពោធិ៍​មង្គល ឃុំព្រៃកភ្នៅ ស្រុកពញ្ញាឮ​ ខេត្ត

កណ្តាល (ប្រើប្រាស់)។

សមត្ថកិច្ចបញ្ជាក់ថា​ ចំពោះមុខសញ្ញាចែកចាយ ឈ្មោះ គួយ សុខេង​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ នៅភូមិពោធិ៍ ឃុំជៃកំពកស្រុកព្រះស្ដេច(គេចខ្លួនបាត់)។

ដកហូតវត្ថុតាងរួមមាន៖​ សារធាតុញៀន ចំនួន​ ៣៩ក​ញ្ចប់តូច និង​ ១កញ្ចប់ធំ ទូរស័ព្ទ​ ១គ្រឿង និង ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ ​HONDA​ C125​ ពណ៍ខ្មៅ បិតស្កុតពណ៍មាសគ្មានផ្លាកលេខ។

បច្ចុប្បន្ន​ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ស្រុកព្រះស្ដេច និងមនុស្សទាំង៦នាក់ សមត្ថកិច្ច​កំពុងធ្វើការសាកសួរ​ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com