ជនជាតិនីហ្សេរីយ៉ាម្នាក់ ត្រូវនគរបាលបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពាក់ព័ន្ធករណីបង្ករការអុកឡុកស្រែកឡូឡារ តាមដងផ្លូវសាធារណៈ ធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការនគរបាលរាជធានីភ្នំពេញបាន បានទទួលជនបរទេសម្នាក់ ពីកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រះចក ខណ្ឌដូនពេញ ករណីជននេះ បង្ករការអុកឡុកស្រែកឡូឡារ តាមដងផ្លូវសាធារណៈ ធ្វើឱ្យរំខានដល់ប្រជាពលរដ្ឋ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៨និង៣០នាទី។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធិរាជធានីភ្នំពេញបានឲ្យដឹងថាជនបរទេសខាងលើឈ្មោះ REMIGIUS OBIORA UDUCHUKWU ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ាគ្មានទីលំនៅច្បាស់លាស់ គ្មានមុខរបរ និងគ្មានលិខិតឆ្លងដែន។

បន្ទាប់មកកម្លាំងការិយាល័យបានត្រួតពិនិត្យឯកសារ ឃើញថាជននេះចូលមកប្រទេសកម្ពុជាដំបូងនៅ ឆ្នាំ២០១០ តាមច្រកអន្តរជាតិត្រពាំងគ្រៀល រយៈកាលដែលស្នាក់នៅកម្ពុជា គ្មានការងារធ្វើ គ្មានទីលំនៅច្បាស់លាស់ និងគ្មានលិខិតឆ្លងដែន។ ត្រូវបានបញ្ជូន ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com