លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន៖សូមបងប្អូនបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្ស

(បន្ទាយមានជ័យ)៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ លោកជំទាវ សុង ផល្លីន សួន បវរ ព្រមទាំងភរិយាថ្នាក់ដឹកនាំបានបន្តអញ្ជើញប្រគល់ផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង៦០០០ ម៉ែត្រជូនបងប្អូនប្រជាពលរដ្ឋនៅ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិនិងបក្សមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានថ្លែងបន្ត អរគុណដល់ប្រជាពលរដ្ឋអ្នកបន្ទាយមានជ័យទាំងអស់ដែលបានសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ចូលរួមជាមួយសម្តេចតេជោ ហ៊ុនសែន រក្សាបាននូវសុខសន្តិភាព នាំមកនូវការអភិវឌ្ឍរីកចម្រើនជូនមូលដ្ឋានយើង។ ផ្លូវមួយខ្សែនេះពិតជាមានសារៈសំខាន់ចាំបាច់ចំពោះបងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរបានងាយស្រួលជាងមុន ចំណេញពេលវេលាជាងមុន ហើយសូមបងប្អូនជួយថែរក្សាផ្លូវនេះ និងបើកបរគោរពច្បាប់ចរាចរណ៍បញ្ជៀសបាននូវគ្រោះថ្នាក់ផ្សេងៗដែលនាំទុក្ខដល់ខ្លួនឯង ក្រុមគ្រួសារ។

ជាមួយគ្នានេះ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានសំណូមពរដល់មហាគ្រួសារអ្នកបន្ទាយមានជ័យសូមបន្តថែរក្សានូវសន្តិភាពនេះឲ្យបានស្ថិតស្ថេរគង់វង្សដើម្បីបន្តការអភិវឌ្ឍសហគមន៍មូលដ្ឋានដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ” ស្រួលចាំ ស្រួលគិត ស្រួលគូស ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ឲ្យបានគ្រប់គ្នា ។

ជាវប្បធម៌ចែករំលែក គិតគូពីសុខទុក្ខប្រជាពលរដ្ឋ លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រគល់ជូនៈ
១.រទេះសម្រាប់បងប្អូនពិការចំនួន២គ្រឿង
២.ជូនឃុំរហាត់ទឹក លូ១០កង់
៤.ជូនអនុវិទ្យាល័យរហាត់ទឹក ដី៣០០ឡាន
៥.បងប្អូនអ្នកចូលរួម៦០នាក់ ម្នាក់ៗទទួលបានសារុង១ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com