ប្រធានមន្ទីរទេសចរណ៍ខេត្ត៖ដោយសារស្រុកមានសុខសន្តិភាពទើបមានភ្ញៀវមកទស្សនាខេត្តមណ្ឌលគិរីកើនឡើងជារៀងរាល់សឆ្នាំ

(មណ្ទលគិរិ)៖ប្រធានមន្ទីរទេសចរណ៍បន្តថា៦ខែនេះមានភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី សរុបមានចំនួន ប្រហែល១២៧,២៧២នាក់ ក្នុងនោះទេសចរណ៍ជាតិ មានចំនួន ១២០,២៨៨នាក់ ចំណែកភ្ញៀវអន្តរជាតិ ៦,៩៨៤ នាក់ ហើយតួលេខនេះបើធៀបនិងរយៈពេលដូចគ្នា កាលពីឆ្នាំមុន សម្រាប់ចំនួនភ្ញៀវសរុប កើនឡើង ១៤,៩៧២នាក់ ស្មើនិង១៣,៣៣% ក្នុងនោះភ្ញៀវជាតិកើនឡើង ១២,៩៩% ភ្ញៀវអន្តរជាតិ កើនឡើង ១៩,៤៦% ។

៖លោក ងិន សុវិមាន បន្ថែមថាមូលហេតុដែលនាំឲ្យភ្ញៀវទេសចរណ៍សម្រុកមកលេងខេត្ត មណ្ឌលគិរី មានកំណើនរៀងរាល់ឆ្នាំនោះ ព្រោះតែខេត្តមណ្ឌលគិរីជាខេត្ត មានរម្មណីយដ្ឋានធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុល្អ វិសាលភាពព្រៃភ្នំ និងមានរមណីដ្ឋានធម្មជាតិស្អាតៗច្រើនកន្លែង ហើយកត្តាចម្បង គឺព្រោះតែប្រទេសកម្ពុជាបច្ចុប្បន្ន បាននិងកំពុងរីកចម្រើនឥតឈប់ឈរ សន្តិសុខសង្គមល្អប្រសើរ ប្រព័ន្ធផ្លូវថ្នល់តភ្ជាប់គ្នា យ៉ាងល្អប្រណិត គ្រប់បណ្ដាខេត្តទូទាំងប្រទេស ដែលធ្វើឲ្យពលរដ្ឋក្នុងប្រទេស និងភ្ញៀវអន្តរជាតិ មានជម្រើស ក្នុងការដើរលេងកម្សាន្ត៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com