ឯកឧត្តម ហេង សុខគង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សួរសុខទុក្ខប្រជាពលរដ្ឋ

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨នេះ ឯកឧត្តម ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទទួលបន្ទុកឃុំកាត់ភ្លុក និងឃុំភក្តី និងលោកជំទាវ រួមដំណើររដោយ ឯកឧត្តម លី ចាន់សុភក្តី ប្រធានក្រុមការងារចុះជួយឃុំភក្តី លោកវេជ្ជបណ្ឌិត ឃាង ស៊ីថូ លោកវេជ្ជបណ្ឌិត ជា សុខលឹម អនុប្រធានក្រុមការងារចុះជួយឃុំកាត់ភ្លុក និងក្រុមការងារថ្នាក់ឃុំ ភូមិ បានយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តចំនួន៥ គឺវត្តផុងភក្តីវរារាម ស្ថិតក្នុងឃុំភក្តី វត្តមង្គលថ្មី វត្តសិរីសោភណ្ឌ វត្តកាត់ភ្លុក និងវត្តសុវណ្ណគិរីស្ថិតក្នុងឃុំកាត់ភ្លុក។

ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមបានរំលឹកឡើងវិញពីពុទ្ធប្រវត្តិ និងការកកើត និងការខិតខំលើកស្ទួយឡើងវិញ នូវវិស័យព្រះពុទ្ធសាសនា ដោយគណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលត្រូវបានបនប្រល័យពូជសាសន៍ ប៉ុល ពត បំផ្លាញស្ទើរគ្មានសល់ ដូច្នេះដើម្បីចូលរួមចំណែកថែរក្សា និងលើកស្ទួយវិស័យពុទ្ធសាសនា លោកតា លោកយាយ ពូ មីងមា និងពុទ្ធបរិស័ទទាំងអស់ ត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ឲ្យបានគ្រប់ៗគ្នា។

នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តម និងក្រុមការងារ បានបន្តសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងបានជូនអំណោយ ថវិកា និងពិនិត្យជំងឺជូនប្រជាពលរដ្ឋផងដែរ៕ 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com