​ចិននឹងចាប់ផ្ដើមបំពាក់ឧបករណ៍ប្រព័ន្ធពាណិជ្ជកម្មបច្ចេកវិទ្យា 5G​ក្នុងឆ្នាំ២០១៨

(ចិន)៖ អនុប្រធានឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន លោក Chen Zhaoxiong បាននិយាយនៅឯជំនួបកំពូលមួយស្តីពីបច្ចេកវិទ្យា 5G នៅក្រុង Shenzhen ខេត្តក្វាងទុងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ថា ប្រទេសចិននឹងចាប់ផ្ដើមបំពាក់ឧបករណ៍ប្រព័ន្ធពាណិជ្ជកម្មបច្ចេកវិទ្យា 5G​ ក្នុងឆ្នាំ២០១៨នេះ។

ប្រទេសចិនបានស្ទាត់ជំនាញរួចទៅហើយនូវបច្ចេកវិទ្យាសំខាន់ៗពាក់ព័ន្ធដូចជាអង់តែនខ្នាតធំ និងបណ្តាញអ៊ីនធឺណេត ហើយប្រទេសនេះនឹងពន្លឿនការធ្វើតេស្តបច្ចេកវិទ្យា 5Gនេះ។

លោក Chen បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំ IMT-2020 (5G) ថា យើងនឹងបន្តលើកកម្ពស់ការស្រាវជ្រាវបច្ចេកវិទ្យាផ្សេងៗ និងបច្ចេកវិទ្យា 5G ដើម្បីធានាថាប្រទេសចិននឹងឃើញឧបករណ៍អេឡិចត្រូនិកទំនើបដំបូងគេដែលស្របតាមដំណាក់កាលដំបូងនៃបច្ចេកវិទ្យា 5G ស្តង់ដារអន្តរជាតិនៅឆ្នាំនេះ ហើយយើងក៏នឹងបញ្ចប់នូវការសាកល្បងបណ្តាញប្រព័ន្ធនេះឲ្យទាន់ពេលវេលា។

​លោក Chen បានបន្ថែមថាគោលនយោបាយប្រើប្រាស់បច្ចេកវិទ្យា 5G នឹងត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹង៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង