យុវជនម្នាក់បើកម៉ូតូលែងដៃម្ខាង បុកបេតុងចែកទ្រូងផ្លូវ ក្នុងក្រុងខេមរភូមិន្ទ

កោះកុង ៖ នៅរសៀលថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅត្រង់ចំណោតខាងមុខ រីសតកោះកុង ដោយសារយុវជនក្លាហានម្នាក់ បើកម៉ូតូដោយដៃម្ខាង ទៅបុកដុំថ្ម បែងចែកទ្រូងផ្លូវបណ្តាលឲ្យរបួសធ្ងន់។

យុវជនក្លាហាន ឈ្មោះ រែម ទី បើកបរក្នុងទិសដៅឆ្ពោះតំបន់ឧស្សាហកម្ម បានបុកបេតុងខណ្ឌចែកផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ និងម្នាក់ទៀតរបួសស្រាល គឺជាំភ្លៅ។

ជនរងគ្រោះទាំងបីនាក់ ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំណែកម៉ូតូខូចត្រូវដោះស្រាយជួសជុលដោយខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ទោចក្រយានយន្តមួយគ្រឿងនេះ ពាក់ស្លាកលេខកាប់ដាវ ថៃឡាំប៉ាង (ខ.យ៉.ថ) ជាភាសាថៃ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com