លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង គ្រោះថ្នាក់ចរាចរណ៍បើកឡានបុកគ្នា

កោះកុង ៖ យោងតាមព័ត៌របស់ស្នងការនគរបាលខេត្តកោះកុង កាលពីល្ងាចម៉ោង៥និង១៥នាទី ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៧ បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរ មួយលើក ដោយរថយន្តបុកគ្នា។

ករណីនេះកើតឡើងនៅចំណុចអង់តែន ជិតអន្ទង់អាំងធំ គីឡូម៉ែត្រ ៥៩-៦០ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បង្កឡើងដោយរថយន្តហាយឡែនឌ័ ពណ៌មាស ពាក់ស្លាកលេខភ្នំពេញ 2Z -2066 របស់ឈ្មោះ ម៉េង តិច អនុប្ររធានមន្ទីរបរិស្ថានខេត្តកោះកុង។ ចំណែករថយន្តមួគ្រឿងទៀតម៉ាកLEXUS ៣០០ ពាក់ស្លាកលេខភ្នំពេញ2A-5569 របស់ឈ្មោះ យុន ហេង ភេទប្រុស អាយុ ៤២ ឆ្នាំនៅកោះកុង។
 រថយន្តទាំង ពីរគ្រឿងនេះធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យបុកគ្នាត្រង់ចំណោតផ្លូវកោង បណ្តាលឲ្យរងបួសស្រាលចំនួនបួននាក់ ស្រីមួយនាក់ និងខូចខាតរថយន្តទាំងពីរគ្រឿង ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង