ជនសង្ស័យបីនាក់ត្រូវ នគរបាលឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យបីនាក់ត្រូវនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ឃាត់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះទុកចោល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ម៉ៅ សឿត អធិការរង បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សុខ សួនភារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ទី២-ឈ្មោះកូវ ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ទី៣-ឈ្មោះផល ឡី ភេទប្រុស អាយុ២០ឆ្នាំ ជន ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើម ចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ពីរកញ្ចប់ថង់តូត, ឧបករណ៍ជក់គ្រឿងញៀន មួយ កំប្លេ, ដែកកេះ មួយ។
បច្ចុប្បន្នជនសង្ស័យឃុំខ្លួនបណ្តោះអាសន្ននៅអធិការច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង