ពលរដ្ឋជិតមួយលាននាក់គ្មានអគ្គិសនីបន្ទាប់ពីខ្យល់ព្យុះបោកបក់លើរដ្ឋMichiganនៅអាមេរិក

អាមេរិក ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមទទួលបន្ទុកផ្នែកទឹក និងអគ្គិសនី ដែលត្រូវបានចូលរួមដោយក្រុមជាច្រើនទៀត បានញាប់ដៃញាប់ជើងក្នុងការប្រមូលដើមឈើដែលដួលរលំចេញ និងជួសជុលខ្សែភ្លើងដែលបានធ្លាក់ពាសពេញរដ្ឋ Michigan មួយថ្ងៃបន្ទាប់ពីមានខ្យល់ព្យុះដ៏ខ្លាំងមួយបានសម្លាប់មនុស្ស ២ នាក់ និងធ្វើឲ្យប្រជាពលរដ្ឋជិត ១ លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ។

អាកាសធាតុដ៏អាក្រក់មួយដែលមិនធ្លាប់កើតមានពីមុនបើគិតពីទំហំ និងរយៈពេលរបស់វាបានប៉ះពាល់ទៅដល់ប្រព័ន្ធខ្សែកាបអគ្គិសនីនៅក្នុងរដ្ឋ Michigan និងបានវាយប្រហារផ្នែកជាច្រើននៃរដ្ឋនេះដែលមានប្រជាពលរដ្ឋរស់នៅប្រហែល ១០ លាននាក់ ។

មន្ត្រីទទួលបន្ទុកផ្នែកទឹក និងអគ្គិសនីបាននិយាយថា ខ្សែភ្លើងជាង ៤ ពាន់ខ្សែ និងបង្គោលភ្លើងប្រហែល ១ ពាន់បង្គោលត្រូវបានដួលរលំ បង្កឲ្យមានការដាច់ចរន្តអគ្គិសនីក្នុងតំបន់ជាច្រើនទៀត ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com