ប្រទេសស្រីលង្កានឹងដោះលែងអ្នកនេសាទឥណ្ឌា​៨៥នាក់ដែលកំពុងជាប់ឃុំ​

ស្រីលង្កា ៖ ប្រទេសឥណ្ឌាបាននិយាយនៅថ្ងៃសុក្រនេះថា នាពេលឆាប់ៗខាងមុខខ្លួននឹងដោះលែងអ្នកនេសាទឥណ្ឌាទាំង ៨៥ នាក់ដែលកំពុងស្ថិតនៅក្រោមការឃុំឃាំងរបស់ប្រទេសស្រីលង្កា ។

អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាបាននិយាយថា រដ្ឋាភិបាលស្រីលង្កាបានជូនដំណឹងដល់ស្នងការជាន់ខ្ពស់របស់ប្រទេសឥណ្ឌាប្រចាំក្នុងប្រទេសស្រីលង្កាថា ក្រុមអ្នកនេសាទឥណ្ឌាទាំង ៨៥ នាក់នោះនឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗខាងមុខ ។

ការប្រកាសពីផែនការដោះលែងក្រុមអ្នកនេសាទឥណ្ឌាទាំងនោះបានធ្វើឡើង ២ ថ្ងៃបន្ទាប់ពីអ្នកនេសាទឥណ្ឌាម្នាក់ត្រូវបានទាហានជើងទឹកស្រីលង្កាបាញ់សម្លាប់នៅក្បែរប្រជុំកោះមួយកន្លែងក្នុង ដែនទឹកប្រទេសស្រីលង្កា ខណៈដែលអ្នកនេសាទ ៣ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នោះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង