ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យឆាបឆេះនៅ​មណ្ឌលកូនក្មេង​ក្នុងប្រទេសក្វាតេម៉ាឡាកើនឡើងដល់៣៤នាក់​

ក្វាតេម៉ាឡា ៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកបាត់បង់ជីវិតដោយសារអគ្គិភ័យឆាបឆេះនៅមជ្ឈមណ្ឌលកូនក្មេង និងក្មេងវ័យជំទង់មួយកន្លែងនៅប្រទេសនេះ កាលពីយប់ថ្ងៃអង្គារនោះ បានកើនឡើងដល់ ៣៤ នាក់ហើយ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ កូនក្មេង ២១ នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពយ៉ាងធ្ងន់ ដោយសារតែភ្លើងបានឆេះរាងកាយរបស់ពួកគេប្រហែល ៥០ % ។

ការធ្វើកុបកម្មរបស់ក្មេងៗនៅឯមជ្ឈមណ្ឌលនោះដើម្បីតវ៉ាទៅនឹងកម្សោយក្នុងការថែទាំត្រូវបានគេរាយការណ៍ថា គឺជាដើមហេតុដែលជំរុញឲ្យពួកគេបានដុតពូកហើយអណ្តាតភ្លើងក៏បានរាលដាលនៅកន្លែងនោះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង