សម្តេចក្រុមព្រះ នឹងជួបជាមួយក្រុមយុវជនបួនរូបស្អែកនេះ

ភ្នំពេញ ៖ គណបក្សហ្វុនស៊ិនបិុច បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ ទៅដល់ក្រុមសហជីវិន ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានី ខេត្ត ស្តីពី ការរៀបចំសមាសភាព យុវជន យុវនារី ដើម្បីចូលរួមសំណេះសំណាលនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ ។

 

យោងតាមសេចក្តីជូនដំណឹងរបស់លោក សាយ ហាក់ អគ្គលេខាធិការប្រតិបត្តិ បានបញ្ជាក់ថា ពិធីសំណេះសំណាល់នេះ នឹងប្រព្រិត្តនៅម៉ោង៨ព្រឹក នៅភោជនីដ្ឋានទន្លេបាសាក់ ក្រោមអធិបតីសម្តេចក្រុមព្រះ ប្រធានគណៈបក្សហ្វុនស៊ិនបិុច ដោយមានសមាសភាពចូលរួមមានតែបួននាក់ប៉ុណ្ណោះ បីនាក់ជាយុវជន យុវនារីមកពីរាជធានី ខេត្ត និងមួយនាក់មកមកពីស្រុក ក្រុង ខណ្ឌ៕

 

852118199_96697_5696000817310377246

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com