លោក មេធាវី ទួត លុច ថា លោក ថោង សារ៉ាត់ កំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យរស្ស៊ី

 

ភ្នំពេញ ៖ កាល ថ្ងៃទី១០ ខែមីនាព្រឹកម៉ិញនេះ តុលាការបន្តសវនាការលើសំណុំរឿងឃាតកម្មបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ  ហើយសវនាការនេះ ក៏គ្មានវត្តមានលោក ថោង សារ៉ាត់ ចូលរួមដែរ។

 

ក្នុងកិច្ចសម្ភាសជាមួយ Swift News តាមទូរស័ព្ទ មេធាវីការពារលោក ថោង សារ៉ាត់ គឺលោកមេធាវី ទួត លុច បានបញ្ជាក់ថា អវត្តមានរបស់លោក ថោង សារ៉ាត ព្រោះតែលោកមានជំងឺច្រើនមុខ ហើយពេទ្យតម្រូវឲ្យនៅព្យាបាល មិនអាចមកចូលរួមបានទេ ពិសេសគាត់មានសភាពឆាប់ភ័យរន្ធត់។

 

លោក មេធាវី ទួត លុច បញ្ជាក់ដូច្នេះថា «ស្ថានភាពជំងឺ មិនអាចធ្វើកិច្ចការហ្នឹងបាន ចូលរួមបាន ដូច្នេះហើយគាត់មិនអាចចូលរួមបានទេ ប៉ុន្តែខ្ញុំក៏បានសុំឲ្យតុលាការអនុញ្ញាតិឲ្យគាត់ធ្វើជាសេចក្តីបំភ្លឺ ដោយបញ្ជាក់នូវសំណូមពរចុងក្រោយរបស់គាត់ដាក់ជូនតុលាការ»។

 

លោកមេធាវីថា សំណូមពរចុងក្រោយរបស់លោក ថោង សារ៉ាត់ នឹងត្រូវធ្វើឡើងមុនការសន្និដ្ឋានរបស់មេធាវី និងរបស់មហាអយ្យការ និងមុនថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។

 

លោកមេធាវីក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នលោក ថោង សារ៉ាត់ ពុំមានវត្តមាននៅពន្ធនាគារព្រៃសរទេ ហើយក៏កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរស្ស៊ីដែរ៕

 

be19d975265c87506cd2a5513950ed5e6250625f

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com