​ទាហានម៉ារីន​អាមេរិក​ទៅដល់​ស៊ីរីដើម្បីបណ្ដេញ​ISISក្នុង​ប្រទេសស៊ីរី​

ស៊ីរី ៖ រថយន្តយោធាសហរដ្ឋអាមេរិកបានធ្វើដំណើរឆ្លងកាត់តំបន់ Al-Asliyeh នៅក្បែរទីក្រុង Manbij ខណៈដែលក្រុមទាហានអាមេរិកបានត្រៀមខ្លួនធ្វើការប្រយុទ្ធប្រឆាំងកងកម្លាំង ISIS នៅក្បែរទីក្រុង Raqqa ប្រទេសស៊ីរី ។

មន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធថា ទាហានម៉ារីនសហរដ្ឋអាមេរិកមួយក្រុមតូចបានចូលទៅដល់ប្រទេសស៊ីរី ខណៈដែលសារព័ត៌មានមួយក្នុងទីក្រុងវ៉ាស៊ីនតោនបានរាយការណ៍ថា ទាហានអាមេរិកមកពីកងកម្លាំងជើងគោក និងជើងទឹកកំពុងតែបង្កើតទីតាំងកាំភ្លើងធំដើម្បីគាំទ្រទៅដល់ការវាយប្រហារដណ្តើមយកទីក្រុង Raqqa ពីក្រុម ISIS វិញ ។

រដ្ឋបាលប្រធានាធិបតីអាមេរិក កំពុងតែពិចារណាក្នុងការដាក់ពង្រាយទាហានអាមេរិករហូតដល់ ១ ពាន់នាក់ក្នុងប្រទេសកូវ៉ែតដើម្បីទុកជាកងកម្លាំងបម្រុងក្នុងការវាយប្រហារប្រឆាំងទៅនឹងក្រុម ISIS នៅពេលដែលក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយសហរដ្ឋអាមេរិកបង្កើនល្បឿនក្នុងការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង