ប្រទេសហូឡង់បង្កើតក្រុមថ្មី​ប្រមូលភ័ស្តុតាង​ឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី​

ហូឡង់ ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ្នកជំនាញផ្នែកច្បាប់អន្តរជាតិ  មន្ត្រី និងអង្គការក្រៅរដ្ឋាភិបាលបានធ្វើការប្រជុំក្នុងទីក្រុងឡាអេ ដើម្បីជួយបង្កើតក្រុមថ្មីមួយទៀតរបស់អង្គការសហប្រជាជាតិដើម្បីប្រមូលភ័ស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសស៊ីរី និងរក្សាសុវត្ថិភាពក្នុងប្រទេសនេះ ដើម្បីធានាឲ្យបាននូវការកាត់ទោសដែលត្រូវធ្វើឡើងនៅពេលក្រោយ ។

រដ្ឋមន្ត្រីក្រសួងការបរទេសហូឡង់ លោក Bert Koenders ដែលជាអ្នកបង្កើតការប្រជុំដែលមានអ្នកជំនាញជាង ១៥០ នាក់នោះបាននិយាយថា មានអង្គការអន្តរជាតិជាច្រើនរួចមកហើយដែលកំពុងតែប្រមូលភ័ស្តុតាងអំពីបទឧក្រិដ្ឋក្នុងប្រទេសស៊ីរី ។

 

ប្រទេសហូឡង់ក៏បានអំពាវនាវឲ្យរដ្ឋទាំងអស់ធ្វើការបរិច្ចាគទៅដល់យន្តការអន្តរជាតិមួយនេះដែលត្រូវការទឹកប្រាក់ប្រហែល ១៣,៨ លានដុល្លារអាមេរិកក្នុងឆ្នាំដំបូងដើម្បីរក្សាដំណើរការរហូតទាល់តែមានការកាត់ទោសចំពោះឧក្រិដ្ឋកម្មសង្គ្រាមក្នុងប្រទេសស៊ីរីនោះ ។ បច្ចុប្បន្ននេះ គេប្រមូលបានទឹកប្រាក់ ៤,២ លានដុល្លារអាមេរិកហើយ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com