លោក ស៊ុំ ចាន់គារ ថារឿងក្រឡាបញ្ជី ឈៀង​ គី​ម​ហាក់ ព្រះរាជអាជ្ញាតុលាការសាមី អាចផ្តើមអង្កេតបាន

ភ្នំពេញ ៖ បន្ទាប់ពីបែករឿងជម្លោះឯកជន រវាងក្រឡាបញ្ជី និងអនុប្រធានតុលាការវ័យក្មេងខេត្តកំពង់ស្ពឺមក បានបង្ខំចិត្តឲ្យក្រសួងយុត្តិធម៌ចុះធ្វើអធិការកិច្ចភ្លាមៗ បន្ទាប់ពីទទួលបានបណ្តឹងរបស់លោកក្រឡាបញ្ជី ឈៀង គីមហាក់ ដែលជាជនរងគ្រោះ តែអ្នកនាំពាក្យអង្គការអាដហុកថា មិនចាំបាច់មានកម្លាំងពីខាងក្រៅទេ ព្រះរាជអាជ្ញាតុលាការសាមី អាចបើកការអង្កេតខ្លួនឯងតាមផ្លូវច្បាប់បាន។

 

ក្នុងកិច្ចសម្ភាសជាមួយ Swift News លោក ស៊ុំ ចាន់គារ អ្នកនាំពាក្យមន្ត្រីអាដហុក បានថ្លែងថា តាមផ្លូវច្បាប់គ្រប់ព្រះរាជអាជ្ញាទាំងអស់ទូទាំងប្រទេស ជាដើមបណ្តឹងអាជ្ញា ហើយលោកអាចផ្តើមបណ្តឹងគ្រប់រឿងទាំងអស់ ពាក់ព័ន្ធនឹងប្រយោជន៍សាធារណៈ ស្រ្តី និងកុមារ។

 

លោកបន្តថា ករណីលោកក្រឡាបញ្ជីសាលាដំបូងខេត្តកំពង់ស្ពឺ ប្តឹងលោកអនុប្រធានតុលាការខេត្តកំពង់ស្ពឺនេះ ព្រះរាជធាជ្ញានៃតុលាការសាមី អាចបើកការស៊ើបសួរបាន ដោយមិនចាំបាច់មានមន្រ្តីពីខាងក្រៅមកបើកការស៊ើបអង្កេតទេ ដូចជាកម្លាំងមកពីក្រសូង…ក្រសួងមហាផ្ទៃជាដើម។

 

លោកបានបញ្ជាក់ដូច្នេះថា «តួនាទីរបស់គាត់អត់ចាំបាច់ មានបណ្តឹងទេ ឲ្យតែទទួលព័ត៌មាន អំពីបទល្មើស ពីរឿងហេតុ លោកអាចផ្តើមការស៊ើបអង្កេតបាន។ ហ្នឹងតួនាទីរបស់គាត់ម៉ង អត់មានចាំចាច់ទាល់តែមានបណ្តឹង ដូចធ្លាប់និយាយកន្លងមកទេថា រឿងនោះអត់បណ្តឹង! …ឲ្យតែរឿងណាទាក់ទងទៅនឹងរឿងព្រហ្មទណ្ឌ ហើយតំណាងអយ្យការគាត់ទទួលដំណឹង ទទួលព័ត៌មាន ឬដំណឹងបរិហារ ត្រូវបើកការស៊់បអង្កេតក្នុងនាមអ្នកការពារសណ្តាប់ធ្នាប់តាមផ្លូវច្បាប់»៕

 

maxresdefault Untitled-1

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com