មនុស្សពីរនាក់​ស្លាប់ក្នុងការបាញ់ប្រហារនៅហាងកាហ្វេមួយក្នុងប្រទេសស្វីស ​

ស្វីស ៖ ខ្មាន់កាំភ្លើងពីររូបបានបើកការបាញ់ប្រហារនៅក្នុងហាងកាហ្វេមួយនៅក្នុងទីក្រុងបាស៊ែល ប្រទេសស្វីស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។

រដ្ឋអាជ្ញាមូលដ្ឋានបានឲ្យដឹងថា បុរសទាំងពីរនាក់បានចូលហាងកាហ្វេដែលមានស្លាកយីហោ «56» នៅល្ងាចថ្ងៃព្រហស្បតិ៍ ហើយក៏បានបើកការបាញ់ប្រហារស្របគ្នាតែម្ដង ។ បន្ទាប់មកពួកគេបានរត់គេចខ្លួនសំដៅទៅស្ថានីយរថភ្លើងមួយនៅក្បែរនោះ ។ ចំពោះអត្តសញ្ញាណរបស់ជនរងគ្រោះទាំងបីនេះមិនទាន់ត្រូវបានកំណត់នៅឡើយ និងមិនមានអ្នកណារងគ្រោះទៀតឡើយក្នុងការវាយប្រហារនេះ ។

ការវាយប្រហារនេះបានកើតមានឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីទីក្រុងនេះបានបញ្ចប់ការប្រារព្ធពិធីបុណ្យ «Fasnacht» ដែលជាពិធីបុណ្យដង្ហែក្បួនធំបំផុតនៅប្រទេសស្វីស ៕

 

 

អត្ថបទដែលជាប់ទាក់ទង