​ប្រធានាធិបតីវ៉េណេស៊ុយអេឡាអំពាវនាវឲ្យលោកត្រាំ បើកត្រចៀកស្ដាប់ការរិះគន់ផង ​

វ៉េណេស៊ុយអេឡា ៖ លោកប្រធានាធិបតី Nicolas Maduro បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ «បើកត្រចៀករបស់ខ្លួន» ក្នុងកំលុងពេលរិះគន់គោលនយោបាយមេដឹកនាំអាមេរិកចំពោះបណ្ដាប្រទេសជាសមាជិកអង្គការនាំចេញប្រេង OPEC និងការហាមការធ្វើដំណើររបស់ប្រទេសមូស្លីមភាគច្រើន ចូលក្នុងសហរដ្ឋអាមរិក ។

ទំនាក់ទំនងប្រទេសទាំងពីរបានប៉ះទង្គិចម្ដងទៀតកាលពីខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់អនុប្រធានាធិបតីប្រទេសវ៉េណេស៊ុយអេឡា លោក Tareck El Aissami ក្នុងបញ្ជីខ្មៅសម្រាប់ការជួញដូរថ្នាំញៀន ។

លោក Maduro បានជំរុញឲ្យមេដឹកនាំអាមេរិកផ្លាស់ប្តូរគោលនយោបាយមកលើប្រទេសវ៉េណេស៊ុយអេឡា ។

គួររំឭកថា អស់រយៈពេលជាង ២០ ឆ្នាំហើយដែលទំនាក់ទំនងរវាងរដ្ឋធានីការរ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា និងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានភាពតានតឹង ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង