ជនស៊ីវិល​បន្តនាំគ្នាភៀសចេញពីតំបន់ប្រយុទ្ធគ្នា​នៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ ៖ ជនស៊ីវិលរាប់រយនាក់ កាលពីថ្ងៃព្រហស្បតិ៍ បានបន្តរត់គេចខ្លួនចេញពីភាគខាងលិចនៃទីក្រុងមូស៊ូលនៃប្រទេសអ៊ីរ៉ាក់ ដោយថ្មើរជើងចេញពីសង្កាត់ Wadi Hajar ជាទីដែលកងកម្លាំងពិសេសរបស់ប្រទេសអ៊ីរ៉ាក់កំពុងវាយប្រហារយ៉ាងខ្លាំងទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ។

កងទ័ពប្រទេសអ៊ីរ៉ាក់ដែលកំពុងឈរជើងក្នុងទីក្រុងមូស៊ូលបានវាយប្រហារទៅលើក្រុមរដ្ឋអ៊ិស្លាម  រយៈពេលជាងមួយសប្ដាហ៍មកហើយដើម្បីសម្រុកចូលចំណុចកណ្ដាលនៅភាគខាងលិចនៃទីក្រុងនេះដែលខណ្ឌចែកព្រំប្រទល់ដែនដោយទន្លេ Tigris ។

សូមរំឭកថា ទីក្រុងមូស៊ូលបានធ្លាក់ក្នុងដៃក្រុមរដ្ឋអ៊ិស្លាមកាលពីរដូវក្ដៅឆ្នាំ២០១៤ កន្លងទៅនេះ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com