ទិវាជាតិអំណាន នឹងរៀបចំនៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃស្អែកនេះ

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ ស្អែកនេះ វេលាម៉ោងជាង៨ព្រឹក ដល់ម៉ោង៥រសៀល នឹងរៀបចំកម្មវិធី ស្តីពី ទិវាជាតិអំណាន ក្រោមប្រធានបទ«អានដើម្បីភាពសុខដុមនៃជីវិត» ដែលនឹងប្រព្រឹត្តទៅនៅ វិទ្យាស្ថានជាតិអប់រំ។

 

ដូចគ្នានេះដែរ តាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ របស់អង្គការយូណេស្កូ បានបញ្ជាក់ថា វេទិនេះនឹងប្រារព្វនៅវិទ្យាស្ថានជាតិអប់រំ ដោយមានវត្តមាន លោក ខៀវ កាញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវិចិត្រសិល្បៈ លោក ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងលោកស្រី អាន ឡឺម៉ែត្រ ជាតំណាងអង្គការយូណេស្កូ ជាធិបតី។

 

វេទិការនេះក៏មានអ្នកចូលប្រមាណ១១០០នាក់ ដែលមកពីនាយកដ្ឋានជំនាញ់របស់ក្រសួងអប់រំ យុវជននិងកីឡា មកពីក្រសួងពាក់ព័ន្ឋ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនានា អ្នកនិពន្ឋ និងគ្រូបង្រៀនផងដែរ។ ទិវានេះក្រៅពីអង្គការយូណេស្កូ នៅមានម្ចាស់ឧបត្ថមជាច្រើនទៀត។

 

photo_2017-03-10_14-37-32 photo_2017-03-10_14-37-37 photo_2017-03-10_14-37-42

852106407_153391_4250776630856148587

852118216_97294_13197296824928427379852108214_153177_17640126691034140075

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com