ការិល័យប្រឆាំងគ្រឿងញៀន ខេត្តបញ្ជូនមុខសញ្ញាគ្រឿងញៀនប្រាំបួននាក់ទៅ សាលាដំបូងខេត្ត

 

បន្ទាយមានជ័យ៖ ការិយាល័យប្រឆាំងគ្រឿងញៀន ក៩ ខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យ ជាមុខសញ្ញា ជួញដូរសារធាតុញៀនខុសច្បាប់ ប្រាំបួននាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងប្រតិបត្តិការពីរករណីផ្សេងគ្នា កាលពីម្សិលមិញ។

 

 

លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ នាយការិយាល័យក៩ បានឲ្យដឹងថាក្នុងប្រតិបត្តិការទី១. នៅវេលាម៉ោង ១២និង១៥នាទីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ បានប្រតិបត្តិការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅចំណុច ផ្លូវលំ ក្រោយស្ថានីយ៍ប្រេងតូតាល់ ភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

 

 

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ប្រាំពីរនាក់ ស្រី បីនាក់ រួមមានទី១-ឈ្មោះ យ៉ាន់ មាន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបាត់ដំបង បច្ចុប្បន្នរស់ នៅភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ទី២-ឈ្មោះ តេង ផួង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរស្រុកំណើត ឃុំសឹង្ហ ស្រុកសេរីសោភ័ណ្ឌ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មុខរបរ ធ្វើចំការ ទី៣-ឈ្មោះ ឃុត ដារ៉ុង ភេទ ប្រុស ទីលំនៅ ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរ ធ្វើចំការ ទី៤- ឈ្មោះ យ៉ាន់ មុំ ភេទ ស្រី ទីលំនៅ ភូមិទួលប្រាសាទ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ទី៥- ឈ្មោះ រ៉ុង វាសនា ភេទ ប្រុស ទីលំនៅ ភូមិ ទួលប្រាសាទ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ ទី៦-ឈ្មោះ ឃឿត កញ្ញា ភេទ ស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិ តាផូក ឃុំ ចង្ហា ស្រកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មុខរបរ កម្មករ និងទី៧-ឈ្មោះ សំរូឌី  រូមក្លាង ភេទ ស្រី អាយុ ២៤ ឆ្នាំ  ជនជាតិ ថៃ ទីលំនៅ ភូមិ ផាង ខេត្តនគររាជសីម៉ា ប្រទេសថៃ។

 

សម្ភារៈដកហូតបានរួមមានៈ ថ្នាំញៀនបាន ប្រាំបីកញ្ចប់ធំ ស្មើរនឹងទម្ងន់សរុប ១៧៧៥.៣៣ក្រាម ក្នុងនោះប្រភេទ មេតំហ្វេតាមីន (ទឹកកក) ទម្ងន់សុទ្ធ ៩៨០,៤២ ក្រាម និង ប្រភេទមេតំហ្វេតាមីន ( YW) ៧៩៤,៩១ ក្រាម រថយន្ត ពីរគ្រឿង, អាវុធខ្លី មួយដើម គ្រាប់៩៨គ្រាប់, ដាវ ពីរជញ្ជីងថ្លឹងគ្រឿងញៀន មួយថង់វេចខ្ចប់មួយចំនួន ។

 

ករណីទី២. កម្លាំងនគរបាល ស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានប្រតិបត្តិឃាត់ខ្លួនប្តីប្រពន្ធជួញដូរថ្នាំញៀន ១៣៤ គ្រាប់ នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

 

 

លោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ កៃ ធឿត ភេទប្រុស អាយុ ៣១ឆ្នាំ ជាប្តី និងឈ្មោះចក់ ចន្នា អាយុ ២១ឆ្នាំ រស់នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ត្រូវជាប្រពន្ធ។

 

ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ចំនួន១៣៤គ្រាប់ ៕

 

B BB BBB BBBBB BBBBBB D DD DDD DDDD DDDDD DDDDDD DDDDDDD

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com