ផ្ទុះការប៉ះទង្គិចរវាងប៉ូលិសនិងអ្នកគាំទ្រលោកស្រី Park ក្រោយការប្រកាសដកតំណែងប្រធានាធិបតីរបស់លោកស្រី

សេអ៊ូល ៖ អ្នកគាំទ្ររបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន ប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅខាងក្រៅតុលាការធម្មនុញ្ញ នៅថ្ងៃសុក្រនេះ ទី ១០ ខែមីនា ភ្លាមៗបន្ទាប់ពីតុលាការធម្មនុញ្ញបានប្រកាសបញ្ចប់តំណែងរបស់ប្រធានាធិបតីរូបនេះ ។

ក្រុមអ្នកតវ៉ារាប់ពាន់អ្នកដែលជាអ្នកគាំទ្រលោកស្រី Park បានចេញធ្វើបាតុកម្មតាមដងផ្លូវនៃទីក្រុងសេអ៊ូល ដោយបានព្យាយាមដើរបុករបាំងប៉ូលិស ហើយមួយចំនួនទៀតបានលោតជាន់លើរថយន្តប៉ូលិស ។

លោកស្រី Park ត្រូវបានសភាចោទប្រកាន់កាលពីខែធ្នូ ពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយឃុបឃិតជាមួយមិត្តភក្តិម្នាក់ឈ្មោះ Choi Soon-sil និងអតីតជំនួយការប្រធានាធិបតីម្នាក់ទៀត ដើម្បីដាក់សម្ពាធក្រុមហ៊ុនធំៗដែលមានបញ្ហាមិនស្របច្បាប់ឲ្យបង់ប្រាក់សម្រាប់មូលនិធិជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់គោលនយោបាយរបស់លោកស្រី និងអនុញ្ញាតឲ្យអ្នកស្រី Choi លូកដៃលើកិច្ចការរបស់រដ្ឋ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com