លោក ឈុន សារុំ សុំលាលែងពីសមាជិកភាពសភាពាណិជ្ជកម្មខេត្តព្រះសីហនុ

ព្រះសីហនុ ៖ សមាជិកភាពជ្រើសតាំងអណត្តិទី១ លើកទី២ របស់សភាពាណិជកម្មខេត្តព្រះសីហនុ បានស្នើសុំលាលែងពីតំណែង ដោយសំអាងហេតុថា «តម្រូវការចាំបាច់ក្នុការងារ»។

លោក ឈុន សារុំ ក្នុងលិខិតសុំលាលែងពីសមាជិកភាព សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចុះដ្ងៃទី៩ ខែមីនា ម្សិលម៉ិញនេះ បានស្នើទៅលោកប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយលើកហេតុផល តម្រូវការក្នុងការងារ ដូច្នេះលោកចាំបាច់ត្រូវតែលាលែងពីសមាជិកភាពសភាពាណិជ្ជកម្មខេត្តនេះ។

លោកបានប្រសាសន័ប្រាប់ Swift News ថា «ការចាកចេញនេះ មិនមែនដោយសារបញ្ហាអ្វីទេ តែខ្ញុំរវល់ពេក។ វាមិនមានផលវិបាកអ្វីទេ ហើយក៏មិនមែនចេញតែខ្ញុំម្នាក់ឯងទេ»។

លោក ឈុន សារុំ គឺអ្នកកាសែតជើងចាស់ប្រចាំខេត្តព្រះសីហនុ នឹងទៅចូលរួមដឹកនាំនៅសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមសាខាខេត្តព្រះសីហនុ  ដែលមានវិជ្ជាជីវៈ និងគោលដៅស្រដៀងផ្នែកជំនួញដូចគ្នានេះដែរ។

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក៏បានទទួលលិខិតនេះជាផ្លូវការដែរនាពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ។

 

photo_2017-03-10_11-35-55 photo_2017-03-10_11-36-05

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com