តុលាការ​ឥណ្ឌូណេស៊ីកាត់ទោសអ្នកកាសែត Reuters ម្នាក់ឲ្យជាប់គុក៧ខែទាក់ទិនគ្រឿងញៀន

ឥណ្ឌូណេស៊ី ៖ តុលាការនៅស្រុក Denpasar ក្នុងកោះបាលី  កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសអតីតអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ Reuters ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៧ ខែ ទាក់ទិននឹងការគ្រប់គ្រងគ្រឿងញៀនមួយប្រភេទ ។

សូមរំឭកថា ទណ្ឌិតជនជាតិអង់គ្លេសឈ្មោះ David Fox ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៨ ខែ តុលា ជាមួយជនជាតិអូស្ត្រាលីម្នាក់ទៀតនៅលើកោះបាលី ហើយប៉ូលិសបានរកឃើញ និងរឹបអូសបានគ្រឿងញៀនសម្រើបអារម្មណ៍ទម្ងន់ ១០,០៩ ក្រាម ក្នុងសម្លៀកបំពាក់ និងផ្ទះរបស់ពួកគេ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង