រថយន្ត ហ៊ីយ៉ាន់ដាយ​ប្រលះជាមួយរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យស្លាប់របួស បីនាក់

ពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តហ៊ីយ៉ាន់ដាយបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរបណ្តាលឲ្យមនុស្ស ស្លាប់នៅនឹងកន្លែងនិងពីរនាក់ផ្សេងទៀតរបួសធ្ងន់ស្រាល។ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៣និង៣៥នាទី ទៀបភ្លឹ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែតលេខ ២២០-២២១ស្ថិតនៅភូមិ និគមន៏លើ ឃុំ ស្វាយដូនកែវ ស្រុកបាកាន ខេត្ត ពោធិ៍សាត់។

 

 

តាមរបាយការណ៍របស់មន្ត្រីចរាចរខេត្តបានឲ្យដឹងថាមុនពេលកើតហេតុមាន រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាក លេខ ភព 3D-5274 បើកបរដោយឈ្មោះ យឹម ធំ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ នៅភូមិ កាំភ្លើង ឃុំកាំងភ្លើង ស្រុកទូកមាស ខេត្តកំពត ធ្វើដំណើរពីលិចទៅកើតពេលមកដល់ចំណុចខាងលើបានបុកជាមួយ និងរថយន្ត ដឹកអ្នកដំណើរក្រុមហ៊ុន ហុងលីហុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3D-7044 ពណ៌សលាយ ខៀវ ម៉ាក KIA  ទិសដៅ ពីកើតទៅលិច អ្នកបើកបររត់គេចខ្លួន។

 

 

ក្នុងករណីនេះបណ្តាលអោយ ស្លាប់ មួយនាក់ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងរងរបួសធ្ងន់ស្រាល ចំនួន ពីរ នាក់ ( ប្រុស មួយនាក់ ស្រី មួយនាក់ ) ខាងរថយន្តដឹកអ្នកដំណើរ។ ក្រោយកើតហេតុសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសាររួចរាល់។ ចំណែកមធ្យោបាយពាក់ព័ន្ធត្រូវបាន កម្លាំងជំនាញវាស់វែងយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ៕

A AA AAA AAAA AAAAA AAAAAA

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com