រត់ម៉ូតូកង់បី ចាយមិនគ្រប់បែកគំនិត ចែកចាយគ្រឿងញៀន ត្រូវជាប់អន្ទាក់នគរបាលប៉ុស្តិ៍ពាមរាំង

កណ្តាល៖ជនសង្ស័យជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ ម្នាក់ត្រវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំងឃាត់ខ្លួន កាលពីម៉ោង១៦និង១០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិ១៤ ខាងជើងស្ពានដែកស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។ 
ជនសង្ស័យឈ្មោះប៉ា ភុក ហៅប្រុក ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រឺម៉កម៉ូតូកង់បី មានទីលំនៅភូមិពាមរាំងលើ ឃុំពាមរាំងស្រុកលើកដែក ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមានៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ប្រាំកញ្ចប់តូចនិង មួយកញ្ចប់មធ្យម, ទូរសព្ទដៃម៉ាកHIT ពណ៌ក្រហម ចំនួន មួយគ្រឿង, ដែកកេះពណ៌ខៀវចំនួន មួយ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន មួយសន្លឹក, លុយដុល្លាចំនួន១១ដុល្លា(ដប់មួយដុល្លា), លុយខ្មែរចំនួន២៨៥០០រៀល (ពីរម៉ឺនប្រាំបីពាន់ប្រាំរយរៀល, ការបូបដៃពណ៌ខ្មៅ ខាងក្នុងពណ៌ផ្កាឈូកចំនួន មួយ, រ៉ឺម៉កម៉ូតូកង់បី ពណ៌ក្រហមចំនួន០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមរាំងបានទទួលពត៌មានពីមូលដ្ឋានសម្ងាត់ថា ជនសង្ស័យឈ្មោះប៉ា ភុក ហៅប្រុក មានរក្សាទុកនូវថ្នាំញៀនដោយដាក់នៅក្នុងកាបូបដៃ ហើយបើក ម៉ូតូកង់បីចេញពីក្នុងឃុំពាមរាំង។ 
បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍ពាមរាំងក៏បានចេញកម្លាំងតាមមុខសញ្ញានេះនិងបានទូរសព្ទសហការណ៍ជាមួយកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក។ ពេលភ្លាមៗនោះកម្លាំងប៉ុស្តិ៍ពាមរាំងបានតាមទាន់ជនសង្សយខាងលើនៅចំណុចកើតហេតុ រួចក៏បានឃាត់ឲ្យឈប់ ហើយធ្វើការត្រួតពិនិត្យឆែកឆេរនិងរកឃើញនូវសារធាតុញៀនដែលដាក់នៅក្នុងការបូបដៃដូចបានរៀបរាប់ខាងលើពិតប្រាកដមែន។ កម្លាំងប៉ុស្តិ៍ក៍បាននាំខ្លួនជនសង្សយ័ ព្រមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តរចាត់ការតាមនីតិវិធី ៕

  

អត្ថបទដែលជាប់ទាក់ទង