តុលាការ​នឹងសម្រេច​ចោទប្រកាន់ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃ​ស្អែក

សេអ៊ូល ៖ អ្នកនាំពាក្យតុលាការធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងកាលពីថ្ងៃពុធថា តុលាការនឹងសម្រេចលើសេចក្ដីចោទប្រកាន់លើលោកស្រីប្រធានាធិបតី Park Geun -hye នៅថ្ងៃសុក្រ ទី១០ ខែមីនា វេលាម៉ោង ១១ ព្រឹក ។

លោកស្រី Park ត្រូវបានចោទប្រកាន់ពីបទរំលោភលើកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយឃុបឃិតជាមួយមិត្តភក្តិម្នាក់ឈ្មោះ Choi Soon-sil ដើម្បីដាក់សម្ពាធក្រុមហ៊ុនធំៗដែលមានបញ្ហាមិនស្របច្បាប់ឲ្យបង់ប្រាក់សម្រាប់មូលនិធិជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់គោលនយោបាយរបស់លោកស្រី និងអនុញ្ញាតឲ្យអ្នកស្រី Choi  លូកដៃលើកិច្ចការរបស់រដ្ឋ ។

លោកស្រី Park ត្រូវបានសភាចោទប្រកាន់កាលពីខែធ្នូ និងត្រូវដកហូតអំណាច កំលុងពេលរង់ចាំសេចក្ដីសម្រេចរបស់តុលាការ ។  លោកស្រី Park និងអ្នកស្រី Choi បានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com